ព័ត៌មានអន្ដរជាតិ
បេក្ខជនមួយរូប ខាងគណបក្សភឿថៃ ប្រកាសត្រៀមខ្លួនធ្វើជា នាយករដ្ឋមន្ត្រី
លោក Srettha Thavisin ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូប ក្នុងចំណោមបេក្ខភាពទាំងបីរបស់គណបក្សភឿថៃ បានប្រកាសថា គាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជានាយករដ្ឋមន្ត្រី ប្រសិនបើគាត់ឈ្នះការជឿទុកចិត្តពីគណបក្សភឿថៃ ឲ្យកាន់តំណែងកំពូល។

លោក Srettha បានឆ្លើយតបបែបនេះ ទៅនឹងសំណួរអ្នកកាសែត ចំពេលមានពាក្យចចាមអារ៉ាមថា គាត់នឹងត្រូវបានតែងតាំងសម្រាប់ការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក Pita Limjaroenrat ខាងគណបក្សចលនាឆ្ពោះទៅមុខ។
លោក Srettha និយាយថា “នៅគណបក្សភឿថៃ យើងបានពិភាក្សាគ្នាលើបញ្ហានេះអស់រយៈពេលបួនខែមកហើយ ប្រសិនបើខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការងារនេះទេ ខ្ញុំនឹងមិនជាប់ឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូប ក្នុងចំណោមបេក្ខភាពទាំងបីឡើយ”។
ទោះបីជាយ៉ាងណាក៏ដោយ លោកថា បញ្ហាសំខាន់ជាងនេះ គឺត្រូវពន្លឿនការបង្កើតរដ្ឋាភិបាលចម្រុះថ្មី និងវិធានការជំរុញសេដ្ឋកិច្ច។ មនុស្សជាច្រើនពិតជាមានបញ្ហា ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ ហើយទំនួលខុសត្រូវចម្បងរបស់គណបក្សភឿថៃ គឺត្រូវយកចិត្តទុកដាក់លើបញ្ហាបន្ទាន់នេះ។
យោងតាមប្រភពពីគណបក្សភឿថៃបានឲ្យដឹងថា ក្នុងករណីដែលលោក Pita មិនអាចត្រូវបានតែងតាំងជាថ្មី សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ឬបរាជ័យក្នុងការទទួលបានសំឡេងគ្រប់គ្រាន់នៅសភា គណបក្សភឿថៃ នឹងស្នើជាមុនឲ្យពន្យារការបោះឆ្នោតរហូតដល់សប្តាហ៍ក្រោយ ហើយនៅពេលនោះ បក្សនឹងតែងតាំងលោក Srettha ជាបេក្ខជននាយករដ្ឋមន្ត្រីផ្លូវការតែម្តង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ អ្នកគាំទ្រលោក Pita ចេញក្បួនតវ៉ា ទាមទារឲ្យសមាជិកព្រឹទ្ធសភា លាលែងតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


