KPT+
ព្រះវិហារបុរាណមួយមានអាយុកាលជាង ២០០ ឆ្នាំ សង់ពីឈើប្រណិតនៅខេត្តបាត់ដំបង
ព្រះវិហារចំណាស់មួយសាងសង់ឡើងពីឈើប្រណិត ដែលមានអាយុកាលប្រមាណជាង ២៣៤ឆ្នាំ នៅនៅក្នុងចំណុះវត្តមុនីរតនារាម (ហៅវត្តកែវ) ស្ថិតនៅភូមិកំពង់សំបូរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

បើយោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ព្រះវិហារចំណាស់ដែលសង់ឡើងពីឈើប្រណិតមួយនេះមានរចនាបទក្បូរក្បាច់យ៉ាងស្រស់ស្អាត ដោយនៅតាមបង្អួចមានក្បាច់បណ្ដែត ក្បាច់លោត ក្បាច់លិប ក្បាច់ផ្កាភ្ញីជាច្រើនទៀត ធ្វើអំពីដីបាយអដោយប្រើល្បាយ ជ័រឈើ បាយដំណើប ទឹកឃ្មុំ កំបោរ ខ្សាច់ ក្រដាសប៉ុយ ជាដើម។ នៅក្នុងព្រះវិហារ ក៏មានព្រះពុទ្ធរូបមួយអង្គធំ ដែលអ្នកស្រុកមានជំនឿថាពូកែសក្ដិសិទ្ធិ។

ព្រះវិហារមួយនេះសាងសង់ឡើងបែរទៅរកទិសណាមួយមិនប្រាកដ ដោយផ្អែកទៅលើទីតាំងភូមិសាស្ត្រជាក់ស្ដែង ឬទៅតាមការយល់ឃើញរបស់អ្នកផ្ដួចផ្ដើមគំនិតក្នុងការសាងសង់។
តាមការបកស្រាយរបស់អាចារ្យវត្តម្នាក់បានឱ្យដឹងថា មូលហេតុនៃការសង់ព្រះវិហារគឺអាស្រ័យទៅនឹងភូមិសាស្ត្រជាក់ស្ដែង, ជាពិសេសបើសង់នៅមាត់ស្ទឹង គឺព្រះវិហារច្បាស់ជាសង់បែរទៅរកស្ទឹង, ទៅរកទឹកដែលក្នុងជំនឿនឹងផ្ដល់នូវភាពត្រជាក់ត្រជំដល់អ្នកស្រុក។


ទន្ទឹមនេះ ក្រៅពីព្រះវិហារសង់ពីឈើប្រណិតអាយុកាលជាង ២៣៤ឆ្នាំនេះ ក៏នៅមានទីតាំងទាក់ទាញមួយចំនួនទៀតដូចជា ព្រះវិហារថ្មី រូបចម្លាក់ព្រះអង្គធំ (ព្រះពុទ្ធចូលបរិនិព្វាន) ប្រាង្គ កុដិ សាលាឆាន់ សាលាធម្មសភា ចេតិយ សួនផ្កា ដើមឈើតូច ធំចម្រុះ ចម្លាក់ពុទ្ធបដិមា ចម្លាក់ពុទ្ធប្រវត្តិ ស្រះទឹក និងរូបចម្លាក់សត្វជាច្រើនប្រភេទទៀត ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ពីទីជិតឆ្ងាយ ទៅទស្សនា យ៉ាងច្រើនកុះករផងដែរ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


