ព័ត៌មានអន្ដរជាតិ
តុលាការធម្មនុញ្ញ ថៃ បញ្ឈរជើងលោក Pita ពីតួនាទីជាសមាជិកសភាតំណាងរាស្ត្រ
តុលាការធម្មនុញ្ញនៅថ្ងៃពុធនេះបានបញ្ឈរជើងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ និងបេក្ខជននាយករដ្ឋមន្ត្រីលោក Pita Limjaroenrat ពីតួនាទីជាសមាជិកសភាតំណាងរាស្រ្ត ។

តុលាការបានធ្វើសេចក្តីប្រកាសនេះ បន្ទាប់ពីទទួលយកការពិចារណាលើបណ្តឹងមួយដែលពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុនរបស់លោក Pita នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc បើទោះបីជាក្រុមហ៊ុនមួយនេះលែងបើកដំណើរការក៏ដោយ។
រដ្ឋធម្មនុញ្ញថៃបានហាមប្រាមសមាជិកសភាមិនឲ្យកាន់ភាគហ៊ុនក្នុងស្ថាប័នសារព័ត៌មានឡើយ ខណៈលោក Pita បានអះអាងដែរថា ភាគហ៊ុនចំនួន ៤២,០០០ របស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc គឺជាទ្រព្យសម្បត្តិរបស់ឪពុកលោកដែលបានគ្រប់គ្រងជាប្រតិបត្តិករ ជាពិសេសប័ណ្ណកម្មសិទ្ធិត្រូវបានផ្ទេរទៅឲ្យសាច់ញាតិរបស់លោកតាំងពីពេលនោះមកម្ល៉េះ ។
ទោះជាយ៉ាងណា ការបញ្ឈរជើងនេះមិនបានរារាំងការតែងតាំងលោក Pita ជានាយករដ្ឋមន្ត្រីនោះទេ ស្របពេលដែលរដ្ឋសភា និងព្រឹទ្ធសភាថៃក៏កំពុងអង្គុយរួមគ្នាដើម្បីពិភាក្សាបោះឆ្នោតឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ សភា ថៃ ចាប់ផ្ដើមសម័យប្រជុំរួមគ្នាជុំទី ២ ដើម្បីបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


