ព័ត៌មានជាតិ
ព្រមានចាត់វិធានការអ្នកចាក់ដី និងសាងសង់រំលោភលើទំនប់អាងតាសាល ក្នុងស្រុកឱរ៉ាល់
ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានព្រមានចាត់វិធានការទៅលើអ្នកចាក់ដី និងសាងសង់រំលោភទំនប់អាងតាសាល ក្នុងស្រុកឱរ៉ាល់។ ការព្រមានរបស់អាជ្ញាធរនេះ បន្ទាប់ពីមានពលរដ្ឋ និងភាគីពាក់ព័ន្ធមួយចំនួន បានរំលោភបំពានចាក់ដីទន្ទ្រាន និងសាងសង់សំណង់ផ្សេងៗ ធ្វើឱ្យប៉ះពាល់ផ្ទៃអាងទឹកទំនប់តាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់កាលពីថ្ងៃទី ១៩ កក្កដា ថា ដើម្បីចូលរួមគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍អាងទឹកឱ្យមានប្រសិទ្ធភាព និរន្តរភាព ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹករបស់កម្ពុជា សាធារណ:ជន ប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ ដែលបានរំលោភបំពានចាក់ដីទន្ទ្រាន និងសាងសង់សំណង់ផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទៃអាងទឹកទំនប់តាសាល ត្រូវ តែបញ្ឈប់ និងរុះរើសម្ភារដែលបានប្រើប្រាស់ ចេញពីផ្ទៃអាងទឹកជាបន្ទាន់។
រដ្ឋបាលខេត្តកំពង់ស្ពឺបានព្រមានថា ក្នុងករណីមិនស្តាប់ តាមការណែនាំបន្តរំលោភបំពាន និងសាងសង់ទៀត រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ទំនប់អាងទឹកតាសាល មានប្រវែងសរុប ៧២០ម៉ែត្រ អាចមានលទ្ធភាព ក្នុងការស្តុកទឹកបាន១៤០លានម៉ែត្រគូប បានរូមចំណែកជួយកាត់បន្ថយបញ្ហាទឹកជំនន់ នារដូវវស្សា។


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


