Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមណ្ឌលគិរីណែនាំពលរដ្ឋកុំឱ្យលែងសត្វពាហនៈតាមដងផ្លូវចៀសវាងបង្កគ្រោះថ្នាក់

បានផុស

នៅ

រដ្ឋបាលក្រុងសែនមនោរម្យបានចេញសេចក្តីណែនាំឱ្យប្រជាជនរស់នៅទីប្រជុំជនក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលចិញ្ចឹមសត្វពាហនៈផ្សេងៗ យកចិត្តទុកដាក់ មើលការខុសត្រូវឱ្យបានល្អ កុំលែងឱ្យដើររហេតរហូតនៅលើផ្លូវសាធារណៈ អាចបង្កជាគ្រោះថ្នាក់ផ្សេងៗ។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជូនដំណឹងដល់ពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈដូចជា គោ ក្របី សេះ ជ្រូក ពពែ ជាដើម ឱ្យចិញ្ចឹមដាក់ក្នុងទ្រុង ឬក្រាលឱ្យបានត្រឹមត្រូវ។

ធ្វើបែបនេះ ដើម្បីកុំឱ្យសត្វទាំងនោះដើរពាសវាលពាសកាលលើផ្លូវសាធារណៈ ក្នុងទីប្រជុំជន បំផ្លាចទ្រព្យសម្បត្តិអ្នកឯទៀត ស៊ីដំណាំពលរដ្ឋ និងចៀសវាងបង្កជាគ្រោះថ្នាក់ផ្សេងៗ។

រដ្ឋបាលក្រុងទុករយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដើម្បីជូនដំណឹងនេះដល់ប្រជាជនដែលចិញ្ចឹមសត្វពាហនៈ ក្នុងទីប្រជុំជនក្រុងអនុវត្តតាមការរៀបរាប់របស់រដ្ឋបាលក្រុង។

ដោយឡែក ចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ តទៅ រដ្ឋបាលក្រុង នឹងចុះចាប់ និងប្រមូលសត្វពាហនៈណាដែលពលរដ្ឋព្រលែងចោលនៅតាមសាធារណៈ ពាសវាលពាសកាល ព្រមទាំងធ្វើកិច្ចសន្យាជាមួយម្ចាស់ និងផាកពិន័យតាមការកំណត់របស់រដ្ឋបាលក្រុង។

ស្របជាមួយគ្នានេះ រដ្ឋបាលក្រុងសង្ឃឹមថា ប្រជាជនដែលចិញ្ចឹមសត្វពាហនៈផ្សេងៗ ចូលរួមសហការ និងអនុវត្តដោយស្មារតីទទួលខុសត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម