ព័ត៌មានជាតិ
រយៈពេល៦ខែ សត្វពាហនៈជាង២ម៉ឺនក្បាលក្នុងខេត្តកំពង់ចាម បានចាក់វ៉ាក់សាំងបង្ការជំងឺ
ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ មន្ត្រីពេទ្យសត្វខេត្តកំពង់ចាម បានចុះចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗដល់សត្វពាហនៈ របស់ប្រជាកសិករប្រមាណជាង ២ម៉ឺន៦ពាន់ក្បាលហើយ។

លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានឲ្យដឹងថា ការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងការពារជំងឺអុតក្តាមដល់សត្វពាហនៈរបស់ប្រជាកសិករបានប្រមាណជិត ៣ម៉ឺនក្បាលហើយ បើគិតត្រឹមរយៈពេល៦ខែ ឆ្នាំនេះ ដែលក្នុងនោះ មានសត្វគោ ក្របី ពពែ ជាដើម។
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក គឹម សាវឿន អគ្គនាយករងសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វពាហនៈរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម។

ឆ្លៀតឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការជួបជុំគ្នាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ បន្ទាប់ពីបាន បើកយុទ្ធនាការចាក់វ៉ាក់សាំងសត្វពាហនៈរបស់ប្រជាពលរដ្ឋនៅទីនេះហើយ ប្រជាពលរដ្ឋក៏អាចផ្សព្វផ្សាយដំណឹងនេះបន្ត ដើម្បីឲ្យប្រជាពលរដ្ឋដទៃទៀត បានយល់ដឹង និងចេះថែទាំសុខភាពសត្វចិញ្ចឹមរបស់ខ្លួន។ លោក ថា ការថែទាំសុខភាពសត្វចិញ្ចឹមបានល្អ នឹងនាំឱ្យទទួលបានផលចំណេញច្រើនពីការចិញ្ចឹមនេះត្រឡប់មកវិញ ហើយថែមទាំងបានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពកាន់តែប្រសើរឡើងថែមទៀត៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


