ព័ត៌មានជាតិ
ដំណឹងបន្ទាន់! បងប្អូនប្រជាពលរដ្ឋរស់ នៅអមដឹងស្ទឹងព្រែកត្នោត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់
មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ នៅវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះបានប្រកាសថា “ស្ថានភាពទឹកទំនប់តាសាលកំពុងហក់ឡើងកម្ពស់ជាង ២១ម៉ែត្រ ដល់កម្រិតប្រកាសអាសន្នហើយទ្វាទឹកចំនួន ០៣បានបើក និងទឹកហូរទំនប់បង្ហៀរកម្ពស់ ២ម៉ែត្រ ដូច្នេះប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងសណ្តស្ទឹងព្រែកត្នោត សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត”។

មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា “ស្ថានភាពទឹកទំនប់តាសាល ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ដោយស្ថានភាពទឹកភ្លៀងក្នុងកម្រិត ១២៥មីលីម៉ែត្រ ដូច្នេះទឹកក្នុងផ្ទៃអាងកម្ពស់រហូត ២១ម៉ែត្រ ហូរលើទំនប់បង្ហៀរកម្ពស់ ២ម៉ែត្រ ហើយបើកទ្វារទឹក ចំនួន ០៣ទ្វារ ក្នុងនោះ ទា្វទឹក ១ បើកកម្ពស់ ២ម៉ែត្រ និង ២ទ្វារ បើកកម្ពស់ ១ម៉ែត្រ។ អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដោយស្ទឹងព្រែកត្នោត មេត្តាជ្រាប និងចូលរួមបង្កើនការប្រុងប្រយ័ត្ន”។
ដោយឡែក រដ្ឋបាលស្រុកឱរ៉ាល់ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជាពិសេស បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅប៉ែកខាងក្រោម ទំនប់តាសាល ស្រុកឱរ៉ាល់ ក៏ដូចជា “ភ្ញៀវទេសចរដែលមានបំណងមកលេងតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ មេត្តាជ្រាបថា បច្ចុប្បន្នកំណាត់ផ្លូវជាតិ៤៤ចាប់ពីរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ទៅដល់ភូមិតាំងបំពង់ ឃុំតាសាល មានការជន់លិចដោយជំនន់ទឹកភ្លៀងដោយកន្លែង ដូចជា នៅចំណុចស្ពានអូរអញ្ចា, អូរស្រីចាំ និងស្ពានតាំងបំពង់ជាដើម”។

ដូចនេះដើម្បីធានាបាននូវ សុខសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ផ្សេងៗដែលកើតមានជាយថាហេតុ ចំពោះភ្ញៀវទេសចរ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើនេះ រដ្ឋបាលស្រុកឱរ៉ាល់ សូមអំពាវនាវឱ្យផ្អាកការចរាចរឆ្លងកាត់កំណាត់ ផ្លូវខាងលើជាបណ្ដោះអាសន្នសិន ចំពោះយានយន្តគ្រប់ប្រភេទ។ ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅប៉ែកខាងក្រោមទំនប់តាសាល និងតាមបណ្តោយស្ទឹងព្រែកត្នោត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយសារទឹកទំនប់តាសាល បានហក់ឡើងដល់កម្រិតប្រកាសអាសន្ន ២០,១០ម៉ែត្រ និងត្រូវបើកទ្វារទឹក ចំនួន ០៣ទ្វារ ក្នុងកម្រិត ៤ម៉ែត្រ ដើម្បីបង្ការការបាក់ទំនប់ និងបង្ការការជន់លិច៕


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


