Connect with us

ព័ត៌មានអន្ដរជាតិ

អាហ្វ្រិក​ខាងត្បូង​រងទឹកជំនន់ មនុស្ស​ស្លាប់​ជាង ១០០នាក់ និង​ ៣០ម៉ឺន​នាក់​ត្រូវ​ជម្លៀស

បានផុស

នៅ

ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ប្រែប្រួល​អាកាស​ធាតុ​បង្ក​ឡើង​ដោយ​មនុស្ស​ បាន​ធ្វើឱ្យមានភ្លៀង​​ធ្លាក់​​ខ្លាំង និង​មាន​ទឹកជំនន់​នា​ពេលថ្មីៗ​នេះ ជា​ពិសេស​បាន​បំផ្លិច​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ទ្វីប​អាហ្រ្វិក​ខាង​ត្បូង​ ដោយ​សម្លាប់​មនុស្ស​ជាង​ ១០០នាក់ និង​ជាង​ ៣០០ ០០០នាក់​ផ្លាស់​ទី​លំ​នៅ​។

ព្យុះនៅ​អាហ្វ្រិកខាងត្បូង នៅ​តំបន់​ KwaNdengezi Station ។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម ABC News, ការ​សិក្សា​មួយ​ដោយ​វិទ្យាស្ថាន​ World Weather Attribution ​ធ្វើ​ការ​វិភាគ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ​ បណ្តាល​ឱ្យ​មាន​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​។ ចំណែក​ផ្នែក​ខ្លះ​នៃ​អាហ្រ្វិក​ខាងត្បូង នៃ​តំបន់​ Mozambique និង Zimbabwe នឹង​​មាន​ភ្លៀង​ធ្លាក់​ក្នុង​មួយ​ឆ្នាំៗ​​ រយៈ​ពេល​ ១០​ថ្ងៃជាប់​គ្នា​។

ភ្លៀងនៅ​តំបន់​នេះ ​បាន​​បំផ្លិច​បំផ្លាញ​យ៉ាង​ខ្លាំង​ដល់​ផ្ទះ​សម្បែង​ ​និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ ដែល​គេ​ប៉ាន់ស្មាន​ថា​ មាន​តម្លៃ​រាប់​លាន​ដុល្លារ។ ចំណែក​ មនុស្ស​រង​ទុក្ខ​វេទនា រួម​ទាំងមាន​​ការ​បាត់​បង់​អាយុ​ជីវិត​​ផង​ដែរ។

ការ​សិក្សា​នេះ​ធ្វើឡើង​ដោយអ្នកវិទ្យាសាស្ត្រ​មក​ពី​ជុំវិញ​ពិភពលោក ដើម្បី​វាយ​តម្លៃ​ពីផលប៉ះពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ទៅ​លើ​គំរូផ្សេងៗ ​ដែល​ឈាន​ដល់​មាន​ការ​ប្រែប្រួល​អាកាសធាតុធ្ងន់ធ្ងរ។

ទិន្ន​ន័យ​ពី​ភ្លៀង​ធ្លាក់នាពេលថ្មីៗនេះ ជា​គ្រោះ​ថ្នាក់​​ដ៏​កម្រ​ដែល​កើត​ឡើង​ប្រហែល​ម្តង ​រៀង​រាល់​៥០​ឆ្នាំម្តង ហើយ​ការ​ប្រែប្រួល​​​អាកាសធាតុ​​ នាំ​ឱ្យ​មាន​ភ្លៀងធ្លាក់ដ៏ខ្លាំង។

ចំណែក លោក Izidine Pinto អ្នក​ស្រាវ​ជ្រាវ​អាកាស​ធាតុ​ជាន់​ខ្ពស់​នៅ​វិទ្យា​ស្ថាន​ឧតុនិយម ​Royal Netherlands បាន​និយាយ​ថា៖ «ការ​វិភាគ​របស់​យើង​បង្ហាញ​យ៉ាងច្បាស់ថា​ ការបន្ត​ដុត​ឥន្ធនៈហ្វូស៊ីលរបស់មនុស្ស គឺ​មិន​ត្រឹម​តែ​បង្កើន​កម្រិត​នៃ​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ប្រែ​ក្លាយ​​ទៅ​ជា​គ្រោះ​មហន្តរាយ​​មួយ​ ​កើត​ឡើងធ្ងន់ធ្ងរ​ជាង​នេះ»។

មិន​តែ​ប៉ុណ្ណោះ អ្នកស្រាវជ្រាវអំពាវនាវ​ឱ្យ​មានការអភិវឌ្ឍន៍​គំរូ​អាកាស​ធាតុ​នៅ​ទ្វីប​អាហ្រ្វិក ដើម្បី​យល់​ឱ្យ​ច្បាស់ ​អំពី​សក្ដានុពល និង​វិសាលភាព​នៃ​ផលប៉ះពាល់​នៃការប្រែប្រួលអាកាសធាតុ​នៅ​ក្នុង​តំបន់​ផ្សេងៗ​នៃទ្វីប​នេះ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម