ព័ត៌មានជាតិ
ពលរដ្ឋប៉ោយប៉ែត សង្ឃឹមថា ទឹក នឹងលែងជន់លិចនារដូវវស្សាខាងមុខ ខណៈគម្រោងលូប្រអប់បើកការដ្ឋានស្ថាបនា
អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋក្រុងប៉ោយប៉ែត បានអបអរសាទរ ដោយសង្ឃឹមថា រដូវវស្សាខាងមុខនេះ ទីរួមក្រុងប៉ោយប៉ែត នឹងលែងរងគ្រោះដោយជំនន់ទឹកភ្លៀងជន់លិចដូចរាល់ឆ្នាំ ខណៈគម្រោងប្រព័ន្ធលូប្រអប់ត្រូវបានបើកការដ្ឋានស្ថាបនាជាង ៥០០ ម៉ែត្រ លើគម្រោងជាង ២ ០០០ ម៉ែត្រ បង្ហូរចូលអូរព្រំដែន។


លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងក្នុងឱកាសបើកការដ្ឋានស្ថាបនាគម្រោងលូប្រអប់ខាងលើ កាលពីព្រឹកថ្ងៃទី ២០ កុម្ភៈ នេះថា ក្នុងនាម រដ្ឋបាលក្រុងប៉ោយប៉ែត និងពលរដ្ឋ ក៏ដូចជារូបលោកផ្ទាល់ ពិតជាមានសេចក្ដីរីករាយជាមួយនឹងការរង់ចាំគម្រោងលូប្រអប់នេះ។ តាមរយៈគម្រោងលូនេះ នឹងធ្វើឲ្យក្រុងដែលរៀងរាល់ឆ្នាំតែងរងការលិចលង់ដោយសារតែជំនន់ទឹកភ្លៀង នឹងលែងជន់លិចទៀតហើយ។


លោកបន្តថា លូប្រអប់ដែលបើកការដ្ឋានស្ថាបនានេះមានមុខកាត់ ២ ម៉ែត្រ គុណនឹង ២ ម៉ែត្រ ប្រវែង ៥១៥ ម៉ែត្រ តាមបណ្ដោយខាងកើតផ្លូវសម្ព័ន្ធភាព(ផ្លូវស្តង់តាងួន) ស្ថិតក្នុងភូមិគីឡូលេខ ៤ សង្កាត់ផ្សារកណ្ដាល។ ប្រព័ន្ធលូបង្ហូរទឹកនេះ ភ្ជាប់ជាមួយនឹងប្រព័ន្ធលូរបស់គម្រោងអេឌីប៊ីដែលធ្វើកាត់ផ្លូវជាតិលេខ ៥ ដើម្បីនាំទឹកហូរឆ្ពោះទៅអូរព្រំដែន។


លោក ព្រហ្ម លី អាជីវករលក់ដូរនៅតាមផ្លូវក្នុងសង្កាត់ផ្សារកណ្ដាល បានអរគុណចំពោះរដ្ឋាភិបាលរៀបចំដាក់ប្រព័ន្ធលូថ្មី ដើម្បីរំដោះទឹកនៅប៉ោយប៉ែតដែលតែងតែជន់លិចនារដូវវស្សា។ លោកសង្ឃឹមថា នៅពេលដែលប្រព័ន្ធលូនេះដាក់រួច នឹងមិនមានការជន់លិចផ្លូវ ក៏ដូចជាជន់លិចតំបន់ប៉ោយប៉ែតនេះទៀតឡើយ។


អ្នកស្រី ជឺ ស្រីនី អាជីវករបញ្ចូលហ្គាសនៅក្នុងសង្កាត់ប៉ោយប៉ែត លើកឡើងដែរថា ការដែលរដ្ឋដាក់ប្រព័ន្ធលូបង្ហូរទឹកថ្មី គឺ ល្អ បញ្ចៀសការលិចលង់នៅផ្នែកខាងក្រោម កុំឲ្យតែការដាក់លូនេះយកលុយពីប្រជាពលរដ្ឋតាមផ្ទះនីមួយៗ មិនអីទេ។ ធម្មតាការធ្វើតែងតែប៉ះពាល់ តែមានការប៉ះពាល់តិចតួច អាចធ្វើបានដោយខ្លួនឯង។

គួរជម្រាបថា ទីក្រុងប៉ោយប៉ែត នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនសំណង់អគារខ្ពស់ៗ និងផ្លូវថ្នល់។ ជាមួយនេះ ទីក្រុងប៉ោយប៉ែត ក៏ជួបជំនន់ទឹកភ្លៀង និងទឹក ពីអូរព្រំដែន នៅរដូវវស្សាផងដែរ។ ពេលមានភ្លៀងធ្លាក់មកម្ដងៗ តែងតែមានការស្ទះប្រព័ន្ធលូ បណ្ដាលឲ្យទឹកជំនន់ជន់លិចផ្លូវ ផ្ទះសម្បែង និងសាលារៀន ។ល៕
អត្ថបទ ៖ អ.ពៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


