ជីវិតកម្សាន្ដ
ធ្លាប់រងពាក្យរិះគន់ស្ពឹកមុខ ពេលនេះបវរកញ្ញាចក្រវាល ២០២១ ស្រកទម្ងន់ សឹងមិនគួរឱ្យជឿ
បវរកញ្ញា Harnaaz Sandhu អតីតម្ចាស់មកុដបវរកញ្ញាចក្រវាល ឆ្នាំ២០២១ ធ្លាប់ត្រូវគេរិះគន់ខ្លាំងៗ អំឡុងពេលគ្រងតំណែង ដោយសាររូបរាងលើសទម្ងន់ បន្ទាប់ពីនាងឈ្នះពានរង្វាន់ឯកមិនបានប៉ុន្មានខែ។ កាលណោះ បវរកញ្ញា Harnaaz Sandhu ត្រូវបានរិះគន់ មាក់ងាយ និង Bullying យ៉ាងស្ពឹកមុខ ព្រោះគេចាត់ទុករូបរាងរបស់នាងមិនស្របតាមស្តង់ដារសម្រស់។

យ៉ាងណាមិញ ក្រោយផ្ទេរមកុដបានរយៈពេល ៧ខែ ពេលនេះរូបរាងស្រកទម្ងន់របស់បវរកញ្ញា Harnaaz Sandhu បានធ្វើឱ្យអ្នកលេងអ៊ីនធឺរណិតបន្តចែកចាយពាសពេញបណ្តាញសង្គម និងបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ខណៈរូបសម្រស់ក៏ស្រស់ស្អាតជាងមុន។

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី People រាជិនីសម្រស់ឥណ្ឌារូបនេះ បាននិយាយថា បន្ទាប់ពីឈ្នះមកុដ Miss Universe 2021 នាងស្រាប់តែឡើងទម្ងន់រហូតមិនអាចគ្រប់គ្រងបាន ដោយសាររងផលប៉ះពាល់នៃថ្នាំព្យបាលជំងឺ Celiac ។ ពេលនោះមនុស្សជាច្រើនតែងតែចំអន់រូបរាងរបស់នាងជាមួយនឹងពាក្យជេរប្រមាថធ្ងន់ៗជាច្រើន។

ទោះយ៉ាងណា បច្ចុប្បន្ន Harnaaz Sandhu ឈប់ឡើងទម្ងន់ទៀតហើយ ដោយនាងកំពុងទទួលបានរូបរាងដើមរបស់នាងវិញ ដែលវាបានធ្វើឱ្យអ្នកធ្លាប់រិះគន់ពីមុនលែងហ៊ានហើបមាត់តទៅទៀត។ ដោយឡែកចំពោះអ្នកគាំទ្រវិញ បានសម្ដែងក្ដីត្រេកអរជាមួយ Harnaaz Sandhu យ៉ាងខ្លាំង ក្រោយគេដឹងថា បវរកញ្ញាវ័យ ២៣ឆ្នាំរូបនេះបានជាសះស្បើយពីជំងឺរបស់នាង។
រូបរាងបវរកញ្ញា Harnaaz Sandhu

ប្រែសម្រួល៖ សន្យា
ចុចអាន៖ រូបរាងឡើងទម្ងន់របស់ Lee Min-ho កំពុងធ្វើឱ្យទស្សនិកជនពោលសរសើរ និងរិះគន់ព្រមគ្នា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


