ជីវិតកម្សាន្ដ
ស្រលាញ់គ្នាសុខៗ មិត្តប្រុសអតីតបវរកញ្ញាចក្រវាលថៃ Anchilee ចូលរោងការជាមួយស្រីផ្សេង
ខ្សែការពារក្លឹប Singha Tha Port Authority FC បានស្លៀកឈុតកូនកំលោះចូលរោងការជាមួយនារីស្រស់ស្អាតអាថ៌កំបាំងម្នាក់ឈ្មោះ Caroline ដោយបានធ្វើឲ្យពិភពប្រព័ន្ធផ្សព្វផ្សាយសង្គមភ្ញាក់ផ្អើលខ្លាំងសឹងមិនជឿនឹងភ្នែក។ ក្នុងពេលដែលអ្នកគាំទ្រពុំដែលឮអំពីការបែកបាក់រវាង Kevin និងអតីតបវរកញ្ញាចក្រវាលថៃ Anchilee Scott ដោយសារតែអ្នកទាំងពីរទើបតែបានបើកទំនាក់ទំនងរបស់ពួកគេកាលពីមុនថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះ (១៤ កុម្ភៈ ឆ្នាំ២០២៤)។

យ៉ាងណា កីឡាករ Kevin បានធ្វើដំណើរទៅ Alaro, Mallorca ប្រទេសអេស្ប៉ាញជាមួយមិត្តស្រីរបស់គាត់ Caroline ជាកន្លែងដែលគាត់បានប្រើការសម្រាក Thai League 1 ដើម្បីរៀបចំពិធីមង្គលការនៅ Sa Casa Bona ដែលជាកន្លែងរៀបចំពិធីមង្គលការដ៏ពេញនិយម ក្នុងចំណោមក្រុមគ្រួសារ និងមិត្តជិតស្និទ្ធរបស់ភាគីទាំងសងខាងធ្វើដំណើរទៅធ្វើជាសាក្សីក្នុងសេចក្តីស្រឡាញ់នេះ។ ពីរូបថតដែលភ្ញៀវក្នុងពិធីដាក់ស្លាកនៅលើ Instagram ផ្ទាល់ខ្លួនរបស់ Kevin វាច្បាស់ណាស់ថាឃើញទឹកមុខសប្បាយរីករាយនិងកក់ក្តៅរវាងគូស្វាមីភរិយាថ្មី។
ប៉ុន្តែខាងអ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណែតថៃ ដែលឃើញរូបថតរៀបការរបស់កីឡាករបាល់ទាត់រូបនេះ ម្នាក់ៗនាំគ្នាចោទសួរថា ពេលដែលខេវិន បែកគ្នាជាមួយAnchilee ពួកគេគ្មានដំណឹងពីគូស្នេហ៍ថាមានបញ្ហាអ្វីនោះទេ។ ទើបតែឃើញគូស្នេហ៍សម្រេចដករូបភាពចេញពី Instagram រួមទាំងឆានែល TikTok ទើបដឹងថាពិតជាបែកគ្នាមែន។
លើសពីនេះ រហូតមកដល់ពេលថ្មីៗ ស្រាប់តែមានការបែកធ្លាយរូបថត Kevin ស្លៀកឈុតកូនកំលោះចូលរោងការយ៉ាងផ្អែមល្ហែមជាមួយសង្សារថ្មី ។ មួយឈុតនេះធ្វើឲ្យអ្នកដែលអ៊ីនធឺណិតភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែនៅមានមនុស្សជាច្រើនគិតថា Anchili និង Kevin នៅជាមួយគ្នា និងអាចឈានដល់ថ្ងៃរៀបការ ហើយនេះក៏ជារឿងគួរឲ្យសោកស្ដាយបំផុតសម្រាប់បវរកញ្ញាចក្រវាលថៃវ័យ២៥ដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៥ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


