សេដ្ឋកិច្ច
លក្ខណៈមួយចំនួនដែល វៀតណាម ទាញអ្នកទេសចរទៅកម្សាន្តតិចជាង ថៃ
នៅក្នុងតំបន់អាស៊ាន មិនមានប្រទេសណាអាចប្រជែងទេសចរបរទេសបានច្រើនដូចជាថៃឡើយ សូម្បីតែវៀតណាម ។ កាលពីឆ្នាំ ២០២២ កន្លងទៅ វៀតណាមទទួលភ្ញៀវទេសចរបានត្រឹមតែជាង ៣.៦៦ លាននាក់ប៉ុណ្ណោះ ខណៈថៃវិញទទួលបានច្រើនជាងវៀតណាមគុណនឹងបី ។

តាមរយៈទេសចរបរទេសដែលបានទៅលេងនៅថៃ និងវៀតណាមបង្ហាញថា វៀតណាម គឺមានទេសភាពស្អាតរួមជាមួយម្ហូបឆ្ងាញ់ ប៉ុន្តែចំពោះសេវាកម្សាន្តអារម្មណ៍ និងដឹកជញ្ជូនវិញមិនសូវជាសម្បូរបែបឡើយ ។
នៅវៀតណាម មធ្យោបាយធ្វើដំណើរមានតែតាមម៉ូតូ ឬរថយន្តក្រុងសារធារណៈប៉ុណ្ណោះ ខណៈខ្សែរថភ្លើងនៅក្នុងទីក្រុង មិនអាចតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗមួយចំនួនបានឡើយ ។ ដូចនេះ នាំឲ្យមធ្យោបាយធ្វើដំណើរសម្រាប់ទេសចរនៅមានកម្រិត ។

ដោយឡែក តំបន់សេវាកម្សាន្តពេលរាត្រីនៅវៀតណាម គឺនៅមានកម្សោយជាងថៃ ។ នៅទីក្រុងហាណូយ ផ្លូវដើរនាពេលរាត្រី គឺបើកតែចុងសប្តាហ៍ប៉ុណ្ណោះ ហើយមិនមានសកម្មភាពកម្សាន្តច្រើនសម្រាប់ជនបរទេសនោះឡើយ ខណៈដែលបារ និងក្លឹបរាំនៅតាមដងផ្លូវសម្រាប់អ្នកទេសចរ ដូចជា វិថី Bui Vien នៅទីក្រុងហូជីមិញ ឬវិថី Ta Hien ក្នុងទីក្រុងហាណូយ ត្រូវបិទនៅត្រឹមម៉ោង ២ ទៀបភ្លឺ ។

លើសពីនេះ តំបន់អភិរក្សក្នុងប្រទេសវៀតណាមនៅមានការអភិវឌ្ឍតិចតួចនៅឡើយ ។ នៅប្រទេសថៃ ទេសចរអាចទៅឧទ្យានជាតិ ហើយងាយស្រួលមើលសត្វព្រៃដូចជា ខ្លា និងដំរី ខណៈនៅប្រទេសវៀតណាម សត្វខ្លាស្ទើរតែផុតពូជទៅហើយ ហើយដំរីព្រៃអាចមើលឃើញតែនៅកន្លែងមួយចំនួនប៉ុណ្ណោះដូចជា ឧទ្យាន Yok Don នៅខេត្ត Dak Lak ដែលជាតំបន់ខ្ពង់រាបកណ្តាល ។
គួរបញ្ជាក់ថា នោក្នុងឆ្នាំនេះ វៀតណាមរំពឹងទទួលបានទេសចរបរទេសចំនួនជាង ៨ លាននាក់ប៉ុណ្ណោះ ខណៈថៃវិញរំពឹងដល់ទៅ ៣០ លាននាក់ ពោលខុសគ្នា ២២ លាននាក់ឯណោះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


