ជីវិតកម្សាន្ដ
ក្រោយខ្នង នៃការតស៊ូ វ៉ាន់ប៊ី ឆ្លងកាត់ជីវិតលំបាកអ្វីខ្លះ?
ម្ចាស់មកុដភេទទី៣ នៃការប្រកួត Miss Queen Cambodia ២០២២ កញ្ញា វ៉ាន់ប៊ី ត្រូវបានអ្នកគាំទ្រដឹងហើយថានាងជាបវរកញ្ញាកំពូលសម្រស់មានទាំងសមត្ថភាពដើរម៉ូដ និង ចំណេះដឹងទូរទៅ។ បន្ទាប់ពីបានក្លាយជាម្ចាស់មកុដដ៏សាក សមមួយនេះ បវរកញ្ញាភេទទី៣ វ៉ាន់ប៊ី ក៏បានចូលរួមប្រកួតលើឆាកអន្តជាតិផងដែរ។

យ៉ាងណាមិញ បើក្រឡេកមកចាប់អារម្មណ៍ពីជីវិតតស៊ូក្រៅឆាករបស់បវរកញ្ញាភេទទី៣ កញ្ញា វ៉ាន់ប៊ី អ្នកគាំទ្រមួយចំនួន នៅមិនទាន់បានដឹងពីជីវិតលំបាកធ្លាប់ឆ្លងកាត់រឿង រ៉ាវអ្វីខ្លះនៅឡើយទេ។
ពាក់ព័ន្ធដំណើរជីវិតនៃការតស៊ូត្រូវបាន វ៉ាន់ប៊ី ទម្លាយឱ្យដឹងថា ការពិតនៅពីក្រោយការខំប្រឹងប្រែងនាងធ្លាប់បានឆ្លងកាត់ទាំងរឿងល្អ និងអាក្រក់ សាងកំហុសកុហក់ជាមួយគ្រួសារ មនុស្សជុំវិញខ្លួន និងអ្នកដទៃសាងរូបភាពដែលពោរពេញទៅដោយសុភមង្គលចែករំលែកភាពសប្បាយរីករាយផ្ដល់នូវបទពិសោធន៍ដំបូន្មានល្អៗទៅមនុស្សជុំវិញខ្លួនដើម្បីសម្រេចគោលដៅសាងដោយភាពល្អ។


បវរកញ្ញា វ៉ាន់ប៊ី បានបញ្ជាក់ថា «ខ្ញុំដឹងថាគ្មាននរណាកើតមកល្អឥតខ្ចោះទេ តែសូមកុំសាងកំហុសដដែលៗត្រូវចេះគេច ឬកែរាល់អ្វីដែរមិនល្អ សុំឱកាសពីគ្រប់គ្នាដើម្បីអភិវឌ្ឍន៍ខ្លួន និងសង្គមជាតិ ធ្វើជាកូនល្អ មិត្តល្អ កូនចៅល្អ ពលរដ្ឋល្អនៅក្នុងសង្គម។ នាងខ្ញុំ Vanbe អរគុណបងប្អូនសម្រាប់ក្ដីស្រលាញ់មកកាន់នាងខ្ញុំកន្លងមកដែរនាំឱ្យនាងខ្ញុំខំប្រឹងតស៊ូមកដល់ពេលនេះ បានតំណាងឱ្យកម្ពុជាប្រកួតលើឆាកអន្តរជាតិដ៏អស្ចារ្យ»។
នាងបន្តទៀតថា «ជីវិត គឺជាការតស៊ូមិនថាការស្រលាញ់ ភាពល្បីល្បាញ ការខំប្រឹង ភាពអស្ចារ្យសុភមង្គល ការងារមាសប្រាក់ សុទ្ធតែគ្មានដែនកំណត់បំពេញពេលវេលាដែលមានឱ្យបានល្អបំផុតមុននិងសម្រេចចិត្តបោះបង់ មានដង្ហើមគឺមានទុក្ខ កើតចាស់ ឈឺ ស្លាប់ជារឿងធម្មជាតិមិនថាជួបបញ្ហាអ្វីព្យាយាមដោះស្រាយហើយបន្តទៅមុខ»។


សូមបញ្ជាក់ដែរថា កាលពីថ្មីៗកន្លងទៅ ទស្សនិកជន និងអ្នកគាំទ្រ បានសម្ដែងការសរសើរគ្រប់គ្នា បន្ទាប់ពីបវរកញ្ញាភេទទី៣ នៃកម្ពុជា កញ្ញា វ៉ាន់ប៊ី បង្ហាញនូវការគ្រងឈុតតំណាងជាតិក្នុងកម្មវិធីប្រកួតលើវេទិកា Miss International Queen២០២៣ នៅទឹកដីប្រទេសថៃនា អំឡុងខែមិថុនា ឆ្នាំ២០២៣៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


