កីឡា
អបអរសាទរ! ក្រុមដារ៉ូពិទូស័្ពត ឈ្នះជើងឯកយុវជនស្វាយរៀងខាប់U15 ឆ្នាំ២០២៣
ក្រុមបាល់ទាត់យុវជន ដារ៉ូពិទូស័្ពត បានក្លាយជាម្ចាស់ពានរង្វាន់ស្វាយរៀងខាប់អាយុក្រោម១៥ឆ្នាំ (U15) លើកទី១ ឆ្នាំ២០២៣ បន្ទាប់ពីបានឈ្នះលើក្រុមយុវជន ស.ស.យ.ក ស្រុកចន្ទ្រា ដោយលទ្ធផល ១-0។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្តស្វាយរៀងដោយមានគ្រាប់បាល់តែ១គត់បានកើតមានឡើងរយៈពេល៩០នាទី។ គ្រាប់បាល់ជ័យជម្នះរកបានដោយកីឡាករលេខ២៤ សីន វិច្ឆិកា នៅនាទី១១។ បន្ទាប់មកមានការសម្រុកគ្នាទៅវិញមកយ៉ាងខ្លាំង ប៉ុន្តែគ្មានគ្រាប់បាល់កើតឡើងទេ។

ទីបំផុត ក្រុមយុវជនដារ៉ូពិទូស័្ពតបានក្លាយជាម្ចាស់ពានរង្វាន់យុវជនស្វាយរៀខាប់U15 ឆ្នាំ២០២៣ដែលមានរង្វាន់ និងប្រាក់រង្វាន់ដូចខាងក្រោម៖
- ជើងឯក៖ ដារ៉ូពិទូស័្ពត ទទួលបានពាន១គ្រឿង មេដាយមាស២៥គ្រឿង និងប្រាក់រង្វាន់៤លានរៀល
- ជើងឯករង៖ ក្រុម ស.ស.យ.ក ស្រុកចន្ទ្រាទទួលបានមេដាយប្រាក់ ២៥គ្រឿង និងថវិកា២លានរៀល
- លេខ៣៖ ក្រុមយុវជនជីភូ ទទួលបានមេដាយសំរិទ្ធ២៥គ្រឿង និងថវិកា១លានរៀល
- ក្រុមអាជ្ញាកណ្តាលល្អទទួលបានថវិកា១លានរៀល
- កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ភួង ជ័យមុន្នីសៅ របស់ក្រុមយុវជនព្រះខ័នរាជស្វាយរៀង បានពាន១ និងថវិកា៤សែនរៀល
- កីឡាករចាំទីល្អជាងគេ ឡេង វិជ័យ របស់ក្រុមដារ៉ូពិទូស័្ពត បានពាន១ និងថវិកា៤សែនរៀល
- គ្រូបង្វឹកល្អជាងគេ លោក សេង ពិសិដ្ឋ របស់ក្រុមដារ៉ូពិទូស្ព័ត បានពាន១ និងថវិកា៤សែនរៀល





អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៧ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


