ព័ត៌មានអន្ដរជាតិ
ចិន និងថៃ ត្រៀមធ្វើសមយុទ្ធយោធារួមគ្នា ដើម្បីប្រឆាំងនឹងអំពើភេរវកម្ម
ប្រភពព័ត៌មានបានឱ្យដឹងថា ចិន និងថៃ គ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នានៅខែសីហា និងខែកញ្ញា ដើម្បីប្រឆាំងនឹងអំពើភេរវកម្ម។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោកវរសេនីយ៍ឯក អ៊ូ ឈៀន (Wu Qian) បាននិយាយថា ចិន និងថៃ គ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នា ដើម្បីប្រឆាំងនឹងអំពើភេរវកម្ម ដែលនឹងធ្វើឡើងនៅប្រទេសថៃ នៅចន្លោះពាក់កណ្តាលខែសីហា និង ដើមខែកញ្ញា ឆ្នាំ២០២៣។

ការធ្វើសមយុទ្ធរួមគ្នានេះ ដែលអនុវត្តន៍ដោយកងទ័ពនៃប្រទេសទាំងពីរ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងអំពើភេរវកម្ម និងរួមចំណែកលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់។

ប្រភពដដែលបន្តថា លោកឧត្តមសេនីយ៍ឯក Li Shangfu រដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានជួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក ណារ៉ុងផាន់ ចិតកែវថេ មេបញ្ជាការកងទ័ពជើងគោកថៃនៅទីក្រុងប៉េកាំងកាលពីខែមិថុនាកន្លងទៅ ដោយលោក Li Shangfu បាននិយាយថា ចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយថៃ ដើម្បីអនុវត្តន៍ការឯកភាពសំខាន់ ដែលបានសម្រេចដោយមេដឹកនាំនៃប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពឱ្យចេញជាលទ្ធផលផ្លែផ្កាកាន់តែល្អប្រសើរ រួមទាំងការរក្សាស្ថិរភាពក្នុងតំបន់ជាមួយប្រទេសថៃ និងធានាសន្តិសុខនិរន្តរភាពក្នុងតំបន់ ក្នុងពេលដែលអាស៊ី-ប៉ាស៊ីហ្វិកកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខមួយចំនួន៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ dailynews
ចុចអាន៖ អាមេរិក បារម្ភខ្លាំងអំពីទំនាក់ទំនង ដែលកាន់តែស្អិតរមួត រវាង ចិននិងរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


