ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ម៉ាណា អំពាវនាវឲ្យបញ្ឈប់ការបង្កើតហ្វេសប៊ុកក្លែងក្លាយដាក់រូបលោកជំទាវ និងស្វាមីជាបន្ទាន់
លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន នៅព្រឹកថ្ងៃអង្គារនេះ បានគូសបញ្ជាក់ឲ្យដឹងថា ទំព័រហ្វេសប៊ុក(Facebook)របស់លោកជំទាវមានតែមួយប៉ុណ្ណោះ។ ដូច្នេះហើយ លោកជំទាវបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដែលមានឈ្មោះ និងរូបភាពលោកជំទាវ និងស្វាមី គឺឯកឧត្តម ឌី វិជ្ជា តទៅទៀត។

ទំព័រហ្វេសប៊ុកក្លែងក្លាយ
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ លោកជំទាវ ហ៊ុន ម៉ាណា បានសរសេរបែបនេះថា៖«ថ្មីៗនេះ មានជនខិលខូចបានបង្កើត Facebook ក្លែងក្លាយ ដោយបន្លំធ្វើជា Facebook នាងខ្ញុំ ដោយប្រើប្រាស់ឈ្មោះ និងរូបថតនាងខ្ញុំ នឹងស្វាមីដូចនឹង Facebook នាងខ្ញុំតែម្ដង គ្រាន់តែខុសចំនួនអ្នក Like , Follower តែប៉ុណ្ណោះ ដូចមានភ្ជាប់ក្នុងរូបនេះស្រាប់»។

ជាមួយនឹងការលើកឡើងយ៉ាងនេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានស្នើសុំប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គមទាំងអស់កុំឱ្យមានការភាន់ច្រឡំ ហើយលោកជំទាវបានសូមអំពាវនាវដល់ម្ចាស់ Facebook ក្លែងក្លាយនេះ សូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់៕

ទំព័រហ្វេសប៊ុកពិតប្រាកដ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


