ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន០៥ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៨៤០គ្រួសារ នៅខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃចន្ទទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារ អញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន០៥ និងចែកអំណោយ ព្រមទាំងរៀបអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋចំនួន៨៤០គ្រួសារ ដែលពីធីនេះប្រារព្ធឡើងនៅវត្តសំរោងភ្នំក្រោម ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោកជំទាវបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។

ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន២២៥នាក់,ចែកវ៉ែនតាចំនួន៩៥០ និងថ្នាំបន្តក់ភ្នែកចំនួន៧៥០,ចែករទេះរុញជនពិការចំនួន០៥គ្រឿង ព្រមទាំងផ្តល់ថវិកាជូនលោកយាយ លោកតាមួយចំនួនទៀតផងដែរ។

ទេយ្យវត្ថុសម្រាប់១វត្តទទួលបាន
១-អង្ករ១តោន
២-មីជាតិ៣០កេសតូច
៣-ត្រីងៀត១០គីឡូក្រាម
៤-សាច់ក្រក១០គីឡូក្រាម
៥-សាច់ផាត់១០គីឡូក្រាម
៦-ទឹកដោះគោខាប់២កេស
៧-កាហ្វេ៥កញ្ចប់ធំ
៨-តែ២គីឡូក្រាម
៩-ស្ករស១បេ
១០-អំបិល១បេ
១១-ទឹកត្រី៥យួរ
១២-ទឹកស៊ីអ៊ីវ៥យួរ
១៣-ទឹកម្ទេស៥យួរ
១៣-ទឹកសៀង៥យួរ
១៥-ទៀនព្រះវស្សា២គូរ
១៦-សាប៊ូដុំ១០០ដុំតូច
១៧-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត
១៨-ប្រេងកូឡា១០០ដប
១៩-ប្រេងខ្យល់១០០ដប
២០-ថ្នាំពេទ្យ២០ប្រអប់
២១-ស្លាដក់៤២
២២-សាប៊ូម្ស៉ៅ១០កញ្ចប់
២៣-ថវិកា២លានរៀល
កញ្ចប់សម្ភារៈសម្រាប់បងប្អូនប្រជាពលរដ្ឋ១គ្រួសារទទួលបាន
១-អង្ករ២៥គីឡូ
២-ទឹកស៊ីអ៊ីវ១យួរ
៣-ម៉ុង១
៤-ភួយ១
៥-ទឹកដោះគោខាប់២កំប៉ុង
៦-ត្រីខ១យួរ
៧-អង្រឹង១
៨-អាវភ្លៀង១
៩-កន្សែងធំ១
១០-កន្ទេល១
១១-សាប៊ូម្សៅ១កញ្ចប់
១២-ថវិកា៤០០០០រៀល
១៣-ថង់អំណោយសម្ដេចតេជោរួមមាន៖
ថ្នាំដុសធ្មេញ១ទីប,ច្រាសដុសធ្មេញ១,សាប៊ូ១ដុំ,ប្រេងកូឡា១ដបតូច,ប្រេងខ្យល់១ដបតូច, ថ្នាំពេទ្យ១ប្រអប់,ក្រមា១,សារុង១,ធូបមូស១ប្រអប់,និងពិល១៕
























































-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


