ជីវិតកម្សាន្ដ
អ្នកគាំទ្រសម្រុកផ្ដល់កម្លាំងចិត្តដល់តារាសម្ដែងថៃ Vill Wannarot
ត្បិតថាទំនាក់ទំនងរវាង Jespipat និងតារាសម្ដែងស្រី Vill មិនទាន់មានម្ខាងណាចេញមុខបកស្រាយក្ដី។ ប៉ុន្តែអ្នកគាំទ្រជាច្រើននៅតែលើកទឹកចិត្ត បើទោះបីជាខាងប្រុសតែងបង្ហោះរូបភាពជាមួយ Prang ក៏ដោយ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ តារាស្រី Vill Wannarot បានបង្ហោះរូបភាពរបស់នាងនៅលើ Instagram ផ្ទាល់ខ្លួន ខណៈពេលដែលមនុស្សជាច្រើនសម្រុកចូលមកបញ្ចេញមតិលើសម្រស់ និងថែមទាំងផ្ដល់ការលើកទឹកចិត្តព្រមៗគ្នាថា ខ្ញុំស្រលាញ់ Vill បំផុត សូមឲ្យអ្នកជួបតែមនុស្សល្អចាប់ពីពេលនេះតទៅ។ មិនថាមានរឿងអ្វីកើតឡើង នាងតែងមានអ្នកស្រលាញ់ នៅក្បែរជានិច្ច។ សេចក្តីស្រឡាញ់ដ៏មានតម្លៃរបស់ Vill គួរតែសក្ដិសមនឹងអ្នកដែលស្រលាញ់នាង មើលថែ ផ្ដល់តែរបស់ល្អៗដល់អ្នក។ មិនថាស្ថានភាពបែបណានោះទេ។ ខ្ញុំស្រលាញ់អ្នក ខ្ញុំនឹងនៅក្បែរអ្នកជានិច្ច។
លើសពីនេះទៀតដែរ ក្នុងនោះមានមហាជនជាច្រើនបានសរសើរដល់ទេសភាពស្អាតដែលនាងថតរូប ពេលញញឹមបែបធម្មជាតិ កាន់តែគួរឲ្យស្រលាញ់ខ្លាំងទោះមើលប៉ុន្មានដងក៏មិនធុញដែរ។ ជាពិសេសនាងជាមនុស្សរួសរាយរាក់ទាក់ ចរិតល្អ ធ្វើជាតួឯកទាំងក្នុងអេក្រង់ និងក្រៅអេក្រង់។ សូមជូនពរឲ្យអ្នកមានសុភមង្គលនិងមានស្នេហាល្អ។
មិនថាសប្បាយឬសោកសៅ នាងនឹងមានអ្នកគាំទ្រស្រឡាញ់។ ហើយ Vill ពិតជាសក្តិសមសម្រាប់សុភមង្គល សូមជូនពរឲ្យអាយដលជួបតែសេចក្តីសុខជារៀងរាល់ថ្ងៃ និងញញឹមច្រើនៗ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Vill បង្ហោះពាក់ព័ន្ធនឹងស្នេហា ក្រោយលេចឮចចាមអារ៉ាមបែកបាក់ជាមួយមិត្តប្រុស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ