ព័ត៌មានជាតិ
ជំនួបដំបូងក្នុងតំណែងរដ្ឋមន្រ្តី លោក អ៊ាង សុផល្លែត ឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់មូរដៃអាវចុះអនុវត្តការងារ
ថ្លែងនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅទីស្តីការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត បានណែនាំឲ្យថ្នាក់ដឹកនាំនិងមន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន ត្រូវតែមូរដៃអាវចុះអនុវត្តការងារ ដោយមិនមានការមើលបំណាំគ្នាហើយកុំវាយតម្លៃឬវិនិច្ឆ័យដោយអគតិ។
«អាណត្តិនេះគឺត្រូវផ្តោតលើលទ្ធផល ដែលលទ្ធផលទាំងនោះជាផលប្រយោជន៍របស់ជាតិហើយនេះជាការសន្យារបស់ថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋកម្ពុជា»។ នេះជាការថ្លែងរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានជាមួយថ្នាក់ដឹកនាំនិងមន្រ្តីក្រោមឱវាទនៃក្រសួងបរិស្ថាន។

លោក អ៊ាង សុផល្លែត ដែលទទួលបានតំណែងជារដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងអណត្តិទី ៧ របស់រាជរដ្ឋាភិបាលថ្មីបានបញ្ជាក់ថា ការបំពេញការងារដោយភាពឆ្នៃប្រឌិត វាងវៃបត់បែនទៅតាមជំនាញ និងមានវិន័យគឺជាដើមចមដែលជួយឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងបរិស្ថានសម្រេចបាននូវគោលដៅរួមសុក្រឹតកម្មបរិស្ថានកិច្ច។
លោករដ្ឋមន្រ្តីបានបន្តថា ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងបរិស្ថាន គឺជាតំណាងឱ្យប្រជាពលរដ្ឋជាង ១៧ លាននាក់ ដែលពួកគាត់បានផ្តល់ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃក្រសួងបរិស្ថាន ក្លាយជាតំណាងនិងជាអ្នកបម្រើឱ្យផលប្រយោជន៍របស់ពួកគាត់។

លោករដ្ឋមន្រ្តីក៏បានផ្តាំផ្ញើចំពោះថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទឱ្យសិក្សាស្វែងយល់បន្ថែមលើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទី១ត្រូវដឹង ទី២ត្រូវចេះ និងអនុវត្តឱ្យបានជាលទ្ធផលល្អប្រសើរក្នុងបុព្វហេតុជួយជាតិមាតុភូមិ។
គួររម្លឹកដែរថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅចំពោះមុខរដ្ឋសភា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកពី «កម្មវិធីនយោបាយ» ដែលធានា ៥ យ៉ាងក្នុងនោះមានការធានាមួយគឺបង្កើនការយកចិត្តទុកដាក់ដល់ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងភាពធន់ដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន