Connect with us

ព័ត៌មានជាតិ

លោក ម៉ៃឃល នឹងមកខ្មែរចុងសប្ដាហ៍នេះ ជាមួយគណៈប្រតិភូអាមេរិក និងអ្នកព័ត៌មានចក្រភពអង់គ្លេស

បានផុស

នៅ

អ្នកកាសែត​ចក្រភព​អង់គ្លេស និង​អ្នក​ប្រឹក្សា​នយោបាយ​របស់​លោក Michael និង លោក Michael Alfaro គ្រោង​នឹង​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី ២៥ មករា ចុង​សប្ដាហ៍​នេះ ជាមួយ​គណៈប្រតិភូ​សហរដ្ឋអាមេរិក និង​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​សារព័ត៌មាន​ពុទ្ធសាសនា (Buddhist News)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Alfaro និង​ក្រុម​របស់​ការងារ​លោក នឹង​ធ្វើការ​រួមគ្នា​ជាមួយ​លោក សិរី មុនី ស្ថាបនិក BC News ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ សម្តេច​បណ្ឌិត យ៉ន សេងយៀត ជា​ព្រះសង្ឃ​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស និង​បាន​ប្រកាស​តែងតាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Trump សម្រាប់​រង្វាន់​ណូបែល​សន្តិភាព​កាលពី​ឆ្នាំមុន។

ការ​ត្រឡប់​មក​ខ្មែរ​ជា​លើក​ទី ៣ នេះ បាន​​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ភាព​ជា​ដៃគូ​ដ៏​គួរ​ឱ្យ​រំភើប​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​កម្ពុជា ដោយ​នាំ​យក​អ្នក​ជំនាញ​ផ្នែក​ព័ត៌មាន​មកពី​គ្រប់​ប្រទេស​ដោយ​សហការ​ជាមួយគ្នា​ទៅវិញទៅមក។

ដើម្បី​ចាប់ផ្ដើម​ភាព​ជា​ដៃគូ លោក Alfaro គណៈប្រតិភូ​អាមេរិក រួម​ជាមួយ​នឹង លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ព្រះសង្ឃ​ដ៏​លេចធ្លោ​របស់​កម្ពុជា នឹង​ដាំ​ដើមឈើ​សន្តិភាព​នៅ​លើ​ភ្នំ​ខ្នង​ផ្សារ។ ការ​ដាំ​ដើមឈើ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា ដែល​មាន​ការ​ចូលរួម​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ហើយ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុងខែ​មករា និង​ដើម​ខែ​កុម្ភៈ នៅ​ស្រប​ពេល​ភាព​ដែល​ NewsX និង BC News ចាប់ផ្ដើម​ជា​ធរមាន។

លោក Alfaro បាន​ក្លាយ​ជា​ប្រធានបទ​សំខាន់​មួយ​ដែល​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក​បាន​ផ្សាយ​ពី​លោក​កាលពី​ខែ​កក្កដា ឆ្នាំមុន នៅ​ពេល​ដែល​លោក​ក្លាយ​ជា​អ្នកកាសែត​អន្តរជាតិ​ដំបូង​គេ​ដែល​ចុះទៅ​ផ្សាយ​ផ្ទាល់​ពី​ព្រំដែន​កម្ពុជា​នៅ​ភូមិ​ជោគជ័យ នៅ​ខេត្ត​បន្ទាយមានជ័យ។ ការ​ផ្សាយ​បន្ត​ផ្ទាល់​នោះ មាន​អ្នក​ចូល​មើល​ជាង ៩ លាន​ដង ក្នុង​រយៈពេល ២៤ ម៉ោង លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក។ ចាប់​តាំងពី​ពេលនោះ​មក ការ​ផ្សាយ​របស់​លោក បាន​ជំរុញ​ឱ្យ​មាន​ការ​បោះពុម្ព​ផ្សាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សំខាន់ៗ ជាច្រើន​រួមមាន National World , The European , DailyGoat.com និង The Epoch Times ចាប់អារម្មណ៍​ផ្សាយ​ពី​សកម្មភាព​របស់​លោក។

ការ​ត្រលប់​មកវិញ​របស់ Alfaro ត្រូវ​បាន​គេ​ទន្ទឹង​រង់ចាំ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក ម៉ៃ​ឃ​ល ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា ចាត់ទុកថា ជន​គំរូ​មួយ​រូប ​(Idol)​ និង​ជា​អ្នក​ឈឺឆ្អាល​ចំពោះ​ប្រជាជន​ខ្មែរ និង​ប្រទេស​កម្ពុជា។ ការ​មក​កាន់​កម្ពុជា​ជា​លើក​ទី ៣ របស់ Alfaro គឺ​ស្រប​ពេល​ជាមួយ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​តារា​ល្បី​របស់​សហរដ្ឋអាមេរិក​ផ្សេងទៀត​មក​កាន់​ប្រទេស​កម្ពុជា រួម​ទាំង​តារា​សម្តែង Angelina Jolie និង Rev. Franklin Graham ជា​អ្នក​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​សាសនា​គ្រិស្ត​ផ្នែក​ប្រ៉ូ​តេស្ត​ង់។

“Wow , រីករាយ​ដែល​បាន​ឮ​ថា​អ្នក​ត្រលប់​មក​កម្ពុជា​ម្តង​ទៀត។ ខ្ញុំ​ពិត​ជា​ស្រលាញ់ ហើយ​អរគុណ​ចំពោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ​សម្រាប់​ប្រទេស​ដ៏​ស្រស់​ស្អាត​របស់ខ្ញុំ។ សូម​ធ្វើដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​” នេះ​ជា​ខំ​មិន​របស់ Hengly Pheng នៅលើ Facebook របស់ Alfaro។ ការ​ខំ​មិន​នេះ គឺជា​សារ​មួយ​ក្នុងចំណោម​សារ​ស្រដៀង​គ្នា​ជាង​មួយ​ពាន់​ផ្សេងទៀត។

នៅ​កម្ពុជា ព័ត៌មាន​ពុទ្ធសាសនា ​(BC News) ដែល​ជា​សារព័ត៌មាន​បោះពុម្ព​ផ្សាយ​ក្នុង​ស្រុក​ខ្មែរ ផ្តោត​លើ​កិច្ច​ការងារ​សាសនា និង​មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​ពុទ្ធសាសនា និង​សាសនា​ផ្សេង​ទៀត​នៅ​កម្ពុជា។ លោក សិរី មុនី បាន​និយាយ​ថា ការ​ចាប់​ដៃគូ​ជាមួយ NewsX និង​លោក Alfaro បាន​ក្លាយ​ជា​ផ្នែក​មួយ នៃ​យុទ្ធសាស្ត្រ​ទូ​ដ៏​មាន​សារៈសំខាន់​ក្នុង​គោលដៅ​ផ្សាយ​ព្រឹត្តិការ​នានា និង​រឿងរ៉ាវ​នានា ស្តី​អំពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៅកាន់​អន្តរជាតិ ការ​លើក​កម្ពស់​សន្តិភាព​នៅ​ក្នុង​តំបន់ និង​ផ្សាយ​ពី​ការ​រងគ្រោះ​របស់​កម្ពុជា ដែល​ត្រូវ​ប្រទេស​ថៃ​ឡោមព័ទ្ធ បង្ក​ជា​ជម្លោះ​ដើម្បី​បង្កើត​សង្គ្រាម។

លោក Alfaro បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​ចូលចិត្ត​គំនិត នៃ​ការ​ធ្វើការ​ជាមួយ​ព័ត៌មាន​ព្រះពុទ្ធសាសនា​តាំងពី​ដំបូង​មក ពីព្រោះ​ថា បេសកកម្ម គឺ​សន្តិភាព​មួយ ហើយ​ព័ត៌មាន​ពុទ្ធសាសនា​ក៏​ផ្តោត​សំខាន់​លើ​សេដ្ឋកិច្ច​ផង​ដែរ ប្រធានបទ​ពីរ​ដែល​ខ្ញុំ​បាន​ព្យាយាម​ជាប់​លាប់​ក្នុង​ការ​រាយការណ៍​របស់​ខ្ញុំ​” Alfaro បាន​និយាយ។

ជា​ការ​ពិត​ណាស់ ជម្លោះ​កម្ពុជា​-​ថៃ បាន​ចាប់ផ្តើម​នៅ​ខែ​កក្កដា ឆ្នាំ ២០២៥ ហើយ​នៅ​ចុងខែ​ធ្នូ ឆ្នាំ ២០២៥ ទើប​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​រំពេច​នៅ​ដំណាច់​ឆ្នាំនេះ គឺជា​ជម្លោះ​ជា​សាកល​មួយ ដែល​​ទទួល​បាន​ការ​រ៉ាប់រង និង​ឈឺឆ្អាល​តិច​ពី​សំណាក់​អន្តរជាតិ នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ដែល​មាន​ឥទ្ធិ​ពេល​ជាង ដូចជា​ប្រទេស​អ៊ីរ៉ង់។ ហើយ​អ្វី​ជា​ចំណុច​សំខាន់​បំផុត គឺ កម្ពុជា រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន និង​សម្រាប់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ទូទាំង​ពិភពលោក។ ព្រំដែន​រវាង​ប្រទេសជិតខាង​អាស៊ីអាគ្នេយ៍​ទាំងពីរ គឺ កម្ពុជា​-​ថៃ នៅតែ​បន្ត​បិទ បន្ទាប់ពី​មាន​ភាព​តានតឹង​អស់​រយៈពេល ៩ ខែ ខណៈ​ដែល​ផ្ទៃដី​សំខាន់ៗ នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​កម្ពុជា ត្រូវ​បាន​កាន់កាប់​ដោយ​កងកម្លាំង​ថៃ​ដែល​អះអាង​ថា វា​ជា​កម្មសិទ្ធិ​របស់​ពួកគេ។

យោង​តាម​របាយការណ៍​ពី​មន្ត្រី​ជំនាញ អះអាង​ថា នៅ​ខេត្ត​ជាប់​ព្រំដែន​មាន​ជនភៀសខ្លួន​ជាង ៧០០,០០០ នាក់ នៅ​ក្នុង​ប្រទេស​ទាំងពីរ បាន​ជម្លៀស​រក​ទីតាំង​មាន​សុវត្ថិភាព។ ហើយ​គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​ជនភៀសសឹក​កម្ពុជា គឺ​រងគ្រោះ​ច្រើន​ជាងគេ​ដោយសារ​ជម្លោះ​នេះ។

ទោះបីបើ​កម្ពុជា​មាន​សង្គ្រាម​យ៉ាងណាក៏ដោយ ប៉ុន្តែ​សេដ្ឋកិច្ច​កម្ពុជា​មាន​សន្ទុះ​រីកចម្រើន​ជាង ៦% ក្នុង​មួយ​ឆ្នាំ។ ភាគច្រើន​ជា​លទ្ធផល នៃ​ការ​វិនិយោគ​ឡើងវិញ​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ឧស្សាហកម្ម ដែល​អ្នក​ជំនាញ​យល់ថា ជា​អត្ថប្រយោជន៍​មួយ​ដែល​បាន​កើត​ឡើង​ពី​ការ​កើន​ឡើង នៃ​ផលិតកម្ម​ក្នុង​ស្រុក តាមរយៈ​ការ​បិទ​ព្រំដែន​ថៃ។

តាមរយៈ​ភាព​ជា​ដៃគូ​របស់ ​NewsX-BC News ដែល​ដឹកនាំ​ដោយ​លោក​ Alfaro និង​លោក​ មុនី មាន​គោលបំណង​ផ្សាយ​ឱ្យ​បាន​ល្អ​ពី​ធាតុ​សំខាន់​នៅ​កម្ពុជា គឺ​ មនុស្សធម៌ គុណធម៌ ស្ថិរភាព សន្តិភាព និង​សេដ្ឋកិច្ច ដែល​មិនទាន់​ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​លើក​ឡើង និង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នកអាន​ជា​ជនបរទេស។

BC News លោក មុនី បាន​មាន​ប្រសាសន៍​ថា “​នៅ​ចុង​បញ្ចប់ នៃ​ថ្ងៃ​នោះ សេដ្ឋកិច្ច​រីកចម្រើន ព្រោះ​មាន​សន្តិភាព និង​វិបុលភាព ហើយ​គ្មាន​រឿង​ណា​ដែល​ល្អ​ជាង​រឿង​សេដ្ឋកិច្ច និង​សន្តិភាព នោះ​ទេ ហើយ​គ្មាន​រឿង​អ្វី​ដែល​ចាំបាច់​ជាង​ការ​ដោះស្រាយ​របស់​ប្រជាជាតិ​មួយ ជាពិសេស​គឺ​រឿង​របស់​ប្រទេស​កម្ពុជា នៅ​ពេលនេះ​”។ “​ព័ត៌មាន​របស់​យើង គឺ​បាន​មកពី​ការ​ជ្រៀតចូល​ជ្រៅ​បំផុត នៃ​សង្គម​កម្ពុជា ចាប់​តាំងពី​ព្រះពុទ្ធសាសនា គឺជា​កម្លាំង​ចង​តែមួយ​នៅ​ក្នុង​តំបន់​ដែល​ឆ្លងកាត់​វណ្ណៈ និង​ព្រំដែន​”។

កន្លងទៅ​ថ្មីៗ នេះ លោក Alfaro បាន​សរសេរ​សៀវភៅ​មួយ​ស្តីពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដែល​គ្រោង​នឹង​បោះពុម្ព​ក្នុង​ពេល​ឆាប់ៗ នេះ។ លោក​បាន​ទទួល​សិទ្ធិ​ដើម្បី​បោះពុម្ព​ផ្សាយ​រួចហើយ​គ្រឹះស្ថាន​បោះពុម្ពផ្សាយ និង​បណ្ដាញ​ព័ត៌មាន​នៅ​អាមេរិក។ លោក ម៉ៃ​ឃល កំពុង​ពិភាក្សា​ជាមួយ​ភ្នាក់ងារ​ដ៏​ធំ​បំផុត​មួយ​របស់​សហរដ្ឋអាមេរិក ពី​កំណត់ត្រា​នយោបាយ ដែល​បាន​សរសេរ និង​រៀបរាប់​នៅ​ក្នុង​សៀវភៅ​នេះ។ លោក​គ្រោង​នឹង​ចេញផ្សាយ មុន​ការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​របស់​សហរដ្ឋអាមេរិក។

លោក ម៉ៃ​ឃ​ល បាន​មាន​ប្រសាសន៍​ថា “​រឿង​កម្ពុជា គឺជា​រឿង​មួយ​មិនមែន​គ្រាន់តែ​ជា​ចំនួន​ប្រជាជន​ដែល​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ប្រទេស​ខ្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​សក្ខីភាព​ដ៏​សំខាន់​មួយ​ចំពោះ​ជោគជ័យ នៃ​សន្តិភាព​ដែល​មេដឹកនាំ​កម្ពុជា​បាន​ប្រកាន់​ភ្ជាប់ ហើយ​ពិភពលោក​បាន​ឱ្យ​តម្លៃ ហើយ​លោក ត្រាំ Trump បាន​យល់ស្រប​ថា សន្តិភាព​សំខាន់​ណាស់​សម្រាប់​ពិភពលោក​”។

លោក Alfaro បាន​និយាយ​ថា “​យើង​អាច​នាំ​យក​មិន​ត្រឹមតែ​រឿងរ៉ាវ នៃ​ជម្លោះព្រំដែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​អាច​និយាយ​ពី​ការ​កើនឡើង នៃ​សេដ្ឋកិច្ច​ដ៏​មិន​គួរ​ឱ្យ​ជឿ​របស់​កម្ពុជា​ទៅកាន់​ទស្សនិកជន​ជុំវិញ​ពិភពលោក នេះ​គឺជា​ព័ត៌មាន​ដែល​នឹង​មាន​សារៈសំខាន់។ នេះ​ជា​រឿង​ដែល​មាន​សារៈសំខាន់​បំផុត​សម្រាប់​ជនជាតិ​អាមេរិក និង​អឺរ៉ុប ដែល​កំពុងតែ​ស្វែងរក​ឱកាស​ពាណិជ្ជកម្ម និង​ចង់​ឈ្វេងយល់​ពី​កំណើន​សេដ្ឋកិច្ច​នៅ​អាស៊ី​”៕

អត្ថបទ ៖ National World , UK និង BC News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម