Connect with us

ព័ត៌មានអន្ដរជាតិ

ខែក្រោយ លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចនៅ វៀតណាម

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចប្រទេសវៀតណាម នៅខែក្រោយ ដើម្បីជួបជាមួយមន្ត្រីកំពូលៗ ពិភាក្សាអំពីបញ្ហានានា រាប់ចាប់ពីបច្ចេកវិទ្យា និងសេដ្ឋកិច្ច រហូតដល់ស្ថិរភាពក្នុងតំបន់ ក៏ដូចជាបម្រែបម្រួលអាកាសធាតុ ខណៈទីក្រុងវ៉ាស៊ីនតោន ព្យាយាមពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធនៅក្នុងតំបន់​ ចំពេលប្រទេសចិន បង្កើនឥទ្ធិពលខ្លាំងឡើងៗ។

លោក ចូ បៃដិន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេតវិមាននិយាយថា លោក បៃដិន នឹងជួបជាមួយអគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong និងមេដឹកនាំកំពូលវៀតណាមផ្សេងទៀតក្នុងទីក្រុងហាណូយនៅថ្ងៃទី១០ ខែកញ្ញា មុនពេលវិលទៅរដ្ឋ អាឡាស្កា វិញ ដើម្បីរំលឹកខួបនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើអគារពាណិជ្ជកម្មសហរដ្ឋអាមេរិក។

ទីក្រុងវ៉ាស៊ីនតោន មានបំណងធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយទីក្រុងហាណូយ ដោយចាត់ទុកវៀតណាមថាជាដៃគូដ៏សំខាន់នៅក្នុងតំបន់ ខណៈពេលទំនាក់ទំនងរបស់អាមេរិកជាមួយទីក្រុងប៉េកាំង កាន់តែតានតឹង។

ទន្ទឹមនោះ រដ្ឋបាលលោក បៃដិន បានស្វែងរកការពង្រឹងទំនាក់ទំនងរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ី ហើយលោក បៃដិន នឹងទៅដល់ប្រទេសវៀតណាម ក្រោយចាកចេញពីឥណ្ឌា ជាកន្លែងដែលលោកគ្រោងនឹងធ្វើទស្សនកិច្ចចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា និងចូលរួមកិច្ចប្រជុំកំពូល G20 ។

យ៉ាងណាក្តី លោក បៃដិន នឹង​មិន​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ដើម​ខែ​ក្រោយ​ទេ ដោយ​បញ្ជូន​អនុប្រធានាធិបតីលោកស្រី Kamala Harris ឲ្យមកចូលរួមជំនួសវិញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លោក Biden នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម