Connect with us

ព័ត៌មានអន្ដរជាតិ

រោងចក្រផលិតរថយន្ត Toyota ចំនួន ១២​ នៅ ជប៉ុន ផ្អាកដំណើរការជាបន្ទាន់

បានផុស

នៅ

រោងចក្រផលិតរថយន្ត​របស់ក្រុមហ៊ុន Toyota ចំនួន ១២ កន្លែងក្នុងចំណោម ១៤ រោងចក្រនៅប្រទេសជប៉ុនត្រូវបង្ខំផ្អាក​ប្រតិបត្តិការជាបន្ទាន់ ដោយសារតែ​ប្រព័ន្ធគ្រឿងចក្រមិនដំណើរការ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្អាកដំណើរការនេះ នឹងធ្វើឲ្យការផលិតរថយន្ត Toyota និង Lexus ត្រូវរងផលប៉ះពាល់ ពោលមិនអាចឲ្យក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាង​គេ​របស់​ជប៉ុន​មួយនេះ ​ធ្វើ​ការ​បញ្ជា​ទិញ​គ្រឿង​បន្លាស់​បាននោះទេ ។ Toyota មិន​ប្រាកដ​ថា ​តើ​រោងចក្រ​នឹង​អាចបើក​ដំណើរការ​វិញ​នៅពេល​ណា​នោះទេ ។

បញ្ហានេះ ធ្វើឲ្យរោងចក្រដំឡើងក្នុងស្រុកទាំងអស់ត្រូវបានប៉ះពាល់ក្នុងចំណោមខ្សែសង្វាក់ផលិតកម្មចំនួន ២៨ លើកលែងតែរោងចក្រ Miyata នៅក្នុងខេត្ត Fukuoka និងរោងចក្ររបស់ក្រុមហ៊ុន Toyota Daihatsu ក្នុងទីក្រុង Kyoto ប៉ុណ្ណោះដែលមិនរងផលប៉ះពាល់ ។

ពាក់ព័ន្ធនឹងការផ្អាកប្រតិបត្តិការនេះដែរ ធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Toyota បានធ្លាក់ចុះ ០.៦៤ ភាគរយនៅក្នុងការជួញដូរពេលព្រឹក ខណៈក្រុមហ៊ុនដាក់គោលដៅផលិតរថយន្តឲ្យបានចំនួន ១០.៦ លានគ្រឿងសម្រាប់ឆ្នាំ ២០២៣ នេះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Nikkei Asia

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម