ព័ត៌មានអន្ដរជាតិ
អាស៊ាន អនុម័តឯកសារសំខាន់ៗមុនកិច្ចប្រជុំកំពូលលើកទី ៤៣ នៅ ឥណ្ឌូណេស៊ី
មេដឹកនាំអាស៊ាននឹងត្រូវអនុម័តឯកសារចំនួន ៥ ក្នុងកិច្ចប្រជុំកំពូលលើកទី ៤៣ នៅប្រទេសឥណ្ឌូណេស៊ី ខណៈឯកសារទាំង ៥ នោះគឺទាក់ទងទៅនឹងតំបន់គ្មានពិការភាព ការប្រែប្រួលអាកាសធាតុ សមភាពយេនឌ័រ និងការអភិវឌ្ឍគ្រួសារ ការអប់រំថែទាំកុមារតូចៗ និងការតស៊ូប្រកបដោយនិរន្តរភាពជាដើម ។

លើសពីនេះ ឯកសារចំនួន ២១ ផ្សេងទៀតស្តីពីបញ្ហា សង្គម-វប្បធម៌ ក៏នឹងត្រូវដាក់ជូនក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៥-៧ ខែកញ្ញា ខណៈឯកសារទាំងនេះបានរួមចំណែកខ្លាំងមែនទែនដល់ឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ានឆ្នាំនេះ ជាពិសេសកិច្ចប្រជុំលើកទី ៤៣ នោះក៏បញ្ជាក់សារជាថ្មីផងដែរ អំពីអាទិភាពរបស់ខ្លួនក្នុងការពិភាក្សាលើចក្ខុវិស័យអាស៊ានឆ្នាំ ២០៤៥ ។
ចំណែកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) លើកទី៣០ ដែលបានរៀបចំឡើងរួចទៅហើយនៅទីក្រុងហ្សាកាតាកាលពីថ្ងៃទី២៩ ខែសីហា ក៏បានអនុម័តលើឯកសារចំនួន ៥ ផងដែរ ដែលនឹងត្រូវយកមកពិភាក្សា និងអនុម័តបន្ថែមទៀតនៅក្នុងកិច្ចប្រជុំនោះ ។

បើយោងតាមរដ្ឋមន្ត្រីសម្របសម្រួលសម្រាប់ការអភិវឌ្ឍន៍មនុស្ស និងវប្បធម៌របស់ឥណ្ឌូណេស៊ី លោក Muhadjir Effendy បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ីក្នុងឆ្នាំនេះ ក៏នឹងពិភាក្សាអំពីបញ្ហាពលករចំណាកស្រុកផងដែរ ។
គួរបញ្ជាក់ថា ប្រទេសឡាវនឹងធ្វើជាប្រធានអាស៊ានបន្តវេនពីឥណ្ឌូណេស៊ីនៅឆ្នាំ ២០២៤ ហើយបន្ទាប់មកម៉ាឡេស៊ីនឹងធ្វើជាប្រធាននៅឆ្នាំ ២០២៥ ខណៈឆ្នាំ ២០២៦ មីយ៉ាន់ម៉ាបានប្រកាសដកខ្លួនចេញពីកៅអីមួយនេះ ដោយសារតែស្ថានភាពវឹកវរនៅក្នុងប្រទេស ក៏ដូចជាមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយ ហើយត្រូវធ្លាក់ទៅដល់ដៃប្រទេសហ្វីលីពីន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Vietnam Plus
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


