ព័ត៌មានអន្ដរជាតិ
តើកូនស្រីពៅលោក ថាក់ស៊ីន ស័ក្តិសមនឹងកាន់តំណែងអ្វី?
រហូតមកដល់ពេលនេះ គណៈរដ្ឋមន្ត្រីថ្មីក្រោមការដឹកនាំរបស់គណបក្សភឿថៃ មិនទាន់ចេញជាផ្លូវការនៅឡើយទេ ប៉ុន្តែក៏មានការបែកធ្លាយបញ្ជីឈ្មោះមួយចំនួនផងដែរ ខណៈក្នុងនោះគេមិនឃើញមានឈ្មោះលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា កាន់កាប់តំណែងណាមួយឡើយ ។

ទោះយ៉ាងណា បញ្ជីឈ្មោះសមាជិកគណៈរដ្ឋមន្ត្រីថ្មីដែលមិនមានឈ្មោះលោកស្រី ផេថងថាន មិនទាន់មានប្រភពបញ្ជាក់ថាជាការពិតឬក៏យ៉ាងណានោះទេ ប៉ុន្តែគេមើលឃើញតំណែងមួយដែលកូនស្រីពៅរបស់លោក ថាក់ស៊ីន អាចនឹងក្ដោបក្ដាប់ បន្ទាប់ពីតំណែងនាយករដ្ឋមន្ត្រីធ្លាក់ទៅលើលោក សេតថា ថាវីស៊ីន ។
ក្រោយពេលខកខានឡើងជានាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ប្រហែលជាចង់ទទួលបានបទពិសោធន៍ជារដ្ឋមន្ត្រីវិញម្ដង ហើយក្រសួងដែលស័ក្តិសមនឹងឋានៈកូនស្រីលោក ថាក់ស៊ីន ដែលបច្ចុប្បន្នមានវ័យ ៣៧ ឆ្នាំរូបនេះគឺ “រដ្ឋមន្ត្រីហិរញ្ញវត្ថុ” ខណៈលោក សេតថា ធ្លាប់បានលើកឡើងហើយថា តំណែងគ្រាក់ៗដូចជា នៅក្រសួងហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងដឹកជញ្ជូន សុទ្ធសឹងតែស្ថិតក្នុងជួរគណបក្សភឿថៃ ។
ទន្ទឹមនោះ ថ្វីបើក្នុងបញ្ជីដែលបានបែកធ្លាយនោះបង្ហាញថា លោក សេតថា នឹងកាន់កាប់ជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងក៏ដោយ ប៉ុន្តែអតីតឧកញ៉ាអចលនទ្រព្យវ័យ ៦១ ឆ្នាំរូបនេះ បញ្ជាក់ប្រាប់ហើយថា លោកមិនមានចិត្តចង់ស្រវ៉ាកាន់តំណែង ២ ក្នុងពេលតែមួយនោះទេ ដូច្នេះកៅអីជារដ្ឋមន្ត្រីហិរញ្ញវត្ថុពិតជាអាចធ្លាក់ក្រោមកណ្ដាប់ដៃលោកស្រី ផេថងថាន ហើយ ។

អ្វីដែលស័ក្តិសមទៀតនោះគឺ លោកស្រី ផេថងថាន ក៏ជាអ្នកស្នងមរតករបស់គ្រួសារត្រកូល ស៊ីណាវ៉ាត់ត្រា និងជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុនអចលនទ្រព្យ SC Asset Corp. ហើយថែមទាំងមានមុខជំនួញប្រមាណ ២០ នៅក្នុងដៃស្រាប់ផង ជាពិសេសលោកស្រីក៏ជាក្បាលម៉ាស៊ីនមួយរូបដែលជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុក្នុងគណបក្សផងដែរ ។
គួរបញ្ជាក់ថា សមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់ថៃនឹងបង្ហាញជាផ្លូវការក្នុងពេលឆាប់ៗនេះ ហើយប្រសិនបើគណបក្សភឿថៃ និងក្រុមចម្រុះទាំង ១១ គណបក្សសម្រេចទទួលយកតំណែងទៅតាមការរៀបចំហើយនោះ រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោក សេតថា នឹងចាប់ផ្ដើមការងារនៅចុងខែកញ្ញាខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Star
ចុចអាន ៖ កូនស្រីលោក ថាក់ស៊ីន បញ្ជាក់ពីសុខភាពរបស់ឪពុក ក្រោយទៅសួរសុខទុក្ខដល់មន្ទីរពេទ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៧ ម៉ោង agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


