ព័ត៌មានជាតិ
កសិករខកចិត្តធ្លាក់ចុះទិន្នផលពោតក្រហមដោយសាររាំងស្ងួត ស្របពេលតម្លៃលើទីផ្សារល្អ
បាត់ដំបង៖ ប្រជាកសិករ ដែលប្រកបរបរដាំដំណាំពោតក្រហម នៅតាមបណ្តាស្រុកជាប់ព្រំប្រទល់កម្ពុជាថៃមួយចំនួន មានការខកចិត្តដោយសារទិន្នផលពោតក្រហមធ្លាក់ចុះខ្លាំង ស្របពេលតម្លៃលើទីផ្សារល្អ ឆ្នាំនេះ។

លោកស្រី សាំង វ៉ាន់ ជាអ្នកប្រកបរបរដាំពោតក្រហម ក្នុងស្រុកកំរៀង ជាច្រើនឆ្នាំមកហើយ បានរៀបរាប់ឲ្យដឹងថា ដោយសារតែភាពរាំងស្ងួត បានអូសបន្លាយពេលបង្កឲ្យផលដំណាំពោតរបស់អ្នកស្រីខូចខាតស្ទើរទាំងស្រុងលើផ្ទៃដី ២ហិកតា ដែលក្រុមគ្រួសារលោកស្រី បានធ្វើយូរឆ្នាំមកហើយនោះ ហើយក៏មិនដែលទទួលផលអាក្រក់ដូចឆ្នាំនេះដែរ បើទោះបីដំណាំមួយនេះធ្វើប្រវ៉ាស់ជាមួយមេឃក៏ដោយ តែងទទួលបានផលល្អកាលពីឆ្នាំមុនៗ។
អ្នកស្រីបន្តថា ដោយសារភាពរាំងស្ងួត ការប្រមូលផលពោតឆ្នាំនេះបានតែ២តោនប៉ុណ្ណោះ លើផ្ទៃដី ២ហិកតា ខណៈឆ្នាំមុនៗទទួលផលបានចាប់ពី២៥ ទៅ ៣២តោន លើទំហំដី ២ហិកតានេះ ហើយតម្លៃក៏បានសមរម្យ ដោយបានទ្រទ្រង់សេដ្ឋកិច្ចគ្រួសារយ៉ាងប្រសើរ។
កសិករមួយរូបទៀត លោក សាន ផុន កំពុងមមាញឹកនាំគ្រួសារបកសំបកផ្លែពោតក៏បានរៀបរាប់ថា ឆ្នាំនេះផ្លែពោតស្កកច្រើនណាស់មិនអាចផ្គត់ផ្គង់តាមតម្រូវការលើទីផ្សារបានពេញលេញដូចឆ្នាំមុនៗនោះទេ។ ដោយផលពោតរបស់លោកឆ្នាំនេះលក់បានតិចតូចខាតច្រើនដោយសារតែកត្តារាំងស្ងួតធ្វើឲ្យគ្រួសារលោកប្រឈម នឹងសេដ្ឋកិច្ចគ្រួសារ បើគិតទាំងថ្លៃឈ្នូលកាច់ពោតផង។ ទោះយ៉ាងណា លោកបញ្ជាក់ថា ទទួលបានកម្រៃខ្លះដែរសម្រាប់បន្តការដាំដុះនៅឆ្នាំបន្ទាប់ទៀត ។ លោកបន្តថា រាល់ឆ្នាំពេលដល់រដូវប្រមូលផលពោត គឺមានឈ្មួញកណ្តាលមកយកដល់ចម្ការតែឆ្នាំនេះលោកទៅលក់ខ្លួនឯង ដោយថ្លឹងទាំងស្នូល និងគ្រាប់១គីឡូក្រាមលក់បាន ៥២០រៀល ទៅ ៥៤០រៀល/១គីឡូក្រាម តែបើពោតល្អគេលក់បានថ្លៃជាងនេះ។
មន្ត្រីនៃមន្ទីរកសិកម្មបានឲ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ប្រជាកសិករដែលត្រូវប្រមូលផលពោតឆ្នាំនេះ ខកចិត្ត ដោយសារតែរាំងស្ងួតអូសបន្លាយពេលយូរ ហើយក៏មិនអាចសង្គ្រោះ ដំណាំពោត ដោយពួកគេភាគច្រើនធ្វើសង្ឃឹមលើអាកាសធាតុតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា រៀងរាល់ឆ្នាំកសិករ ពុំដែលជួបបញ្ហារាំងស្ងួតដូចឆ្នាំនេះនោះទេ ស្របពេលដែលទីផ្សារពោតក្រហមនៅតែមានលំហ្នឹងល្អសម្រាប់ប្រជាកសិករធ្វើដំណាំពោធក្នុងខេត្ត បាត់ដំបង ៕
អត្ថបទ ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ