ព័ត៌មានជាតិ
ប្រធានសាខាអភិវឌ្ឍន៍៖ ការចែករំលែកមិនចាំបាច់មានទ្រព្យសម្បត្តិមហាសាលនោះទេ
ប្រធានសាខាអភិវឌ្ឍន៍ អនុផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោក យិន លាងគង់ បានថ្លែងថា ការធ្វើកិច្ចការសប្បុរសធ៌មមិនចាំបាច់ដល់តែយើងមានធនធាន ឬទ្រព្យសម្បត្តិមហាសាល ទើបយើងអាចធ្វើបាននោះឡើយ។

លោកបានបន្តថា ការធ្វើកិច្ចការសប្បុរស យើងអាចបែងចែកជាពីរ ទី១ គឺការចែករំលែកក្តីស្រលាញ់ តាមរយៈការចែករំលែកចំណេះដឹងល្អៗ ដល់កុមារ ក៏ដូចជាពលរដ្ឋក្នុងសង្គមជាតិយើង។ ទី២ ការចែករំលែកជាធនធានថវិការ សម្ភារៈសិក្សា និងអំណោយជាគ្រឿងឧបភោគ បរិភោគនានាំគឺយើងពិតជា ត្រូវចំណាយធនធានថវិកាតាមទំហំណាមួយសមស្រប ដែលយើងនិងក្រុមការងាររបស់យើងអាចបរិច្ចាកបាន។

លោក យិន លាងគង់ មានប្រសាសន៍បែបនេះក្នុងឱកាសដឹកនាំក្រុមការងារជាទីប្រឹក្សា អនុប្រធានសាខា ប្រធានក្រុម និងសមាជិក សមាជិកាប្រមាណ៦០នាក់ ទៅចែកជូនសម្ភារៈសិក្សា ថវិកា និងចែករំលែកចំណេះដឹង ដល់សិស្សានុសិស្សសាលាដូង(Coconut School foundation )កាលពីថ្ងៃទី៣ កញ្ញាកន្លងមកនេះ។

ក្នុងឱកាសនោះលោកបានជំរុញឲ្យសិស្សានុសិស្សក្រីក្រ នៅសាលាដូង ខិតខំរៀនសូត្រ ទាំងនៅសាលា និងនៅផ្ទះ ដើម្បីអាចផ្លាស់ប្តូរឆាកជីវិត និងធ្វើឲ្យគុណភាពជីវិតរបស់ខ្លួនប្រសើរឡើង ដែលនេះជាគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកបណ្ឌិត អោម សេងបូរ៉ា បាននិងកំពុងរីកចម្រើន ដោយបច្ចុប្បន្នមានសមាជិក សមាជិកាចូលរួមប្រមាណ១០,០០០នាក់ និងមានចំនួន៣៣សាខា។

លោក អ៊ុក វ៉ាន់ដេ នាយកសាលាដូង ដែលបានចំណាយពេលវេលារបស់លោកជួយដល់កុមារ ដែលបាត់បង់ឱកាសសិក្សា និងធ្វើឲ្យសាលារបស់ខ្លួនមានភាពល្បីល្បាញ និងទាក់ទាញសិស្សានុសិស្សក្រីក្រចូលរៀនកើនឡើងជាប្រចាំ។
លោកបានប្រកាសឈប់ទទួលសៀវភៅ ប៊ិក ខ្មៅដៃ ពីសម្បុរសជននានាទៀតហើយ ដោយសារសម្ភារៈសិក្សាទាំងនេះ មានបរិមាណច្រើនរហូតប្រើមិនអស់។ លោកបានស្នើសម្បុរសជន ជួយបរិច្ចាកជាអាហារឆ្ងាញ់ ឬមិនធ្វើអាហារឆ្ងាញ់ៗសម្រាប់សិស្សានុសិស្សជំនួសវិញ។

លោក យិន លាងគង់ បានថ្លែងអំណរគុណដល់លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរីវិមានសំណាង លោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុនKFA លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោក ម៉េត មករា និងសម្បុរសជនជាច្រើនទៀត ដែលបានឧបត្ថម្ភថវិកា សម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ ដល់ដំណើរទស្សនកិច្ចរបស់សាខាអភិវឌ្ឍន៍ ទៅកាន់រមណីយដ្ឋានគិរីរម្យរយៈពេលពីរថ្ងៃ ដែលបានចាប់ផ្តើមពីថ្ងៃទី២ និងទី៣ កញ្ញាកន្លងមកនេះ៕




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៣ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ