ព័ត៌មានជាតិ
លោក ឡា ខេមរា៖ ដូងខ្ទិះមានអ្នកច្រឡំថាដូងស្អុយ ខណៈមានប្រវត្តិយូរលង់មកហើយ
លោក ឡា ខេមរា ប្រធានក្រុមអ្នកផលិត និងអាជីវករដូងខ្ទិះខេត្តបាត់ដំបងមានប្រសាសន៍ថា ការដាំដំណាំដូងខ្ទិះនៅក្នុងខេត្តបាត់ដំបង គឺមិនមែនទើបតែយកមកដាំនៅក្នុងសម័យបច្ចុប្បន្ននេះទេ គឺមានតាំងពីជំនាន់ដូនតាមកម្ល៉េះ។

ប្រាប់ «កម្ពុជាថ្មី» ប្រធានក្រុមអ្នកផលិត និងអាជីវករដូងខ្ទិះខេត្តបាត់ដំបងបានឲ្យដឹងថា ការដាំដំណាំដូងខ្ទិះមិនមែនប្រជាពលរដ្ឋទើបតែចាប់ផ្ដើមដាំក្នុងពេលសព្វថ្ងៃទេ គឺមានដាំតាំងពីជំនាន់មុនបានន័យថាតាំងពីដូនតាជំនាន់មុន។ ប៉ុន្តែពីមុន ការដាំដូងខ្ទិះនៅក្នុងខេត្តបាត់ដំបង មួយខ្នងផ្ទះអាចមាន ៤-៥ ដើម ដោយដាំចោលដូចដូងធម្មតា ដូច្នេះវាចំណាយពេលយូរនៅក្នុងការទទួលផលគឺអាច ពី ៦-៧ឆ្នាំ ឬអាចយូរជាងនេះ។
លោក ឡា ខេមរា លើកឡើងថា «មានពលរដ្ឋជាច្រើន ពួកគេមិនបានចាប់អារម្មណ៍ និងគុណសម្បត្តិរបស់ដូងខ្ទិះ ឬបានដឹងពីតម្លៃលើទីផ្សារបែបណាឡើយ។ ជាក់ស្ដែង សូម្បីតែបច្ចុប្បន្នក៏នៅតែមានពលរដ្ឋមួយចំនួនធំ នៅមិនទាន់បានស្គាល់ពីដូងខ្ទិះ ហើយអ្នកខ្លះទៀតមិនស្គាល់បែរជាច្រឡំថា ដូងខ្ទិះជាដូងស្អុយក៏មានដែរ»។

លោកសង្កត់ធ្ងន់ថា «បើសិនថ្ងៃខាងមុខពលរដ្ឋមិនដឹងពីគុណសម្បត្តិរបស់ដូងខ្ទិះ ដំណាំនេះអាចនឹងបាត់បង់ទៅក៏ថាបាន»។
ស្របពេលជាមួយគ្នានេះ ប្រធានក្រុមអ្នកផលិតដូងខ្ទិះបានអះអាងថា ដោយសារតែមានការគិតគូរពីក្រសួងពាណិជ្ជកម្មក៏បានចងក្រងសមាគមដូងខ្ទិះបាត់ដំបង និងមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២២កន្លងទៅ ទើបប្រជាពលរដ្ឋនៅក្នុងខេត្តបានយល់ពីគុណសម្បត្តិរបស់ដូងខ្ទិះ ហើយពលរដ្ឋខ្លះបានងាកមកដាំដូងនេះវិញ។

ដំណាំដូងខ្ទិះជាប្រភេទដំណាំដែលមិនងាយងាប់ទៅវិញទេ នៅពេលណាដែលមានការថែទាំ និងស្រោចទឹកបានដិតដល់ នោះប្រហែល ៥-៦ឆ្នាំ អាចប្រមូលផលបាន។ ដូងនេះមិនចេះរើសរដូវនោះទេ វាអាចប្រមូលបានគ្រប់រដូវ ប៉ុន្តែអាចមិនសូវមានផ្លែច្រើននៅក្នុងខែប្រាំង ព្រោះជាខែក្តៅខ្លាំង តែក៏នៅតែអាចប្រមូលផលបាន»។ នេះជាការបន្ថែមរបស់លោក ឡា ខេមរា។
ទន្ទឹមនេះ លោក ឡា ខេមរា ក៏បានអំពាវនាវដល់ក្រសួងពាណិជ្ជកម្មឲ្យជួយលើកស្ទួយទីផ្សារដូងខ្ទិះបន្តទៀត និងជួយឲ្យមានទីផ្សារល្អនិងទូលំទូលាយជាងពេលបច្ចុប្បន្ន ដើម្បីការពារការហូរចូលពីប្រទេសខាងក្រៅចូលមកក្នុងស្រុកបន្លំជារបស់ខ្មែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


