ជីវិតកម្សាន្ដ
អារម្មណ៍ពិត ចន សុទីម៉ា ក្រោយក្លាយជាម្ចាស់មកុដ MUC 2023
ម្ចាស់មកុដបវរកញ្ញា Miss Universe Cambodia 2023 កញ្ញា ចន សុទីម៉ា បានបង្ហាញនូវអារម្មណ៍មោទនភាព បន្ទាប់ពីឈ្នះមកុដកាលពីយប់មិញ។ ក្នុងនោះ បវរកញ្ញារូបនេះ ក៏បានថ្លែងការអរគុណដល់ប្រជាជនកម្ពុជា និងអ្នកគាំទ្ររបស់នាងទាំងអស់ផងដែរ។

ប្រាកដណាស់បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងវគ្គជម្រុះជាច្រើនខែកន្លងមកនោះ គឺ បានរកឃើញម្ចាស់មកុដបវរកញ្ញា Miss Universe Cambodia 2023 កាលពីរាត្រីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ ដែលបានទៅលើ កញ្ញា ចន សុទីម៉ា Miss Universe Cambodia តំណាងខេត្តកំពង់ចាម។

ភាពជោគជ័យនេះបានធ្វើឲ្យសាមីខ្លួន កញ្ញា ចន សុទីម៉ា សម្ដែងនូវការរំភើបខ្លាំង បន្ទាប់ពីក្តីបំណងរបស់នាងត្រូវបានសម្រេចជាថ្មីក្នុងវិស័យបវរកញ្ញា ខណៈបានលះបង់ពេលវេលាជាច្រើនខែកន្លងមកនេះ។ កញ្ញា ចន សុទីម៉ា បានថ្លែងអារម្មណ៍របស់ខ្លួនថា «នាងខ្ញុំ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការគោរពស្រលាញ់គាំទ្រ ជាពិសេសការលើកទឹកចិត្តពីអ្នកមានគុណរបស់កូនទាំងពីរ និងពុកម៉ែបងប្អូនទាំងអស់គ្នា»។

កញ្ញា ចន សុទីម៉ា បញ្ជាក់ថា នាងទទួលបានការស្រលាញ់ និងលើកទឹកចិត្តជាច្រើន។ នាងពិតជាមានមោទនភាពណាស់ដែលបានកើតជាប្រជាជនកម្ពុជា ហើយមានអ្នកទាំងអស់គ្នាជាកម្លាំងចិត្តដ៏ធំក្រៃលែង។ ជាចុងក្រោយ នាងសូមអរគុណដល់ប្រជាជនកម្ពុជាទាំងអស់ដែលតែងតែគាំទ្រនាងនៅលើដំណើរមួយនេះ។

សូមបញ្ជាក់ដែរថា កញ្ញា ចន សុទីម៉ា ក្រោយក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា (Miss Universe Cambodia 2023) នាងនឹងត្រូវត្រៀមខ្លួនបំពេញភារកិច្ចដោយតំណាងឲ្យប្រទេសកម្ពុជាក្នុងការប្រកួត Miss Universe លើកទី ៧២ នៅឯប្រទេស El Salvador នាខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


