KPT+
ខ្លះៗអំពីលោកស្រី ណារ៉ាផន ចាន់អូចា ភរិយានាយករដ្ឋមន្ត្រីថៃ
លោកស្រី ណារ៉ាផន ចាន់អូចា (Naraporn Chan-o-cha) ជាភរិយារបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីទី ២៩ នៃប្រទេសថៃ និងជាអតីតសាស្រ្តាចារ្យរងនៅមហាវិទ្យាល័យសិល្បៈនៃសាកលវិទ្យាល័យ Chulalongkorn ក្រុងបាងកក។

ការអប់រំ
លោកស្រី ណារ៉ាផន កើតនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៥៤។ ជាកូនស្រីរបស់លោកវរសេនីយ៍ឯកនិងជាអភិបាលនៃខេត្ត Narathiwat។ លោកស្រីធ្លាប់ចូលរៀននៅសាលាគ្រិស្ទសាសនា Saint Joseph Convent ក្នុងរាជធានីបាងកក។ ក្រោយមកទៀតបានបញ្ចប់បរិញ្ញាបត្រពីមហាវិទ្យាល័យសិល្បៈសេរីនៅសាកលវិទ្យាល័យ Thammasat និងចប់អនុបណ្ឌិតផ្នែកបង្រៀនភាសាអង់គ្លេសពីមហាវិទ្យាល័យសិល្បៈសេរីនៅសាកលវិទ្យាល័យ Mahidol ។
អាជីព

លោកស្រី ណារ៉ាផន ធ្វើការជាសាស្រ្តាចារ្យរងនៅវិទ្យាស្ថានភាសាបរទេសរបស់សាកលវិទ្យាល័យ Chulalongkorn តាំងពីចប់អនុបណ្ឌិត រហូតដល់ឆ្នាំ ២០១០ ។ ក្រោយលាឈប់ពីការងារនៅសាកលវិទ្យាល័យនាឆ្នាំដដែល ជំទាវរូបនេះក្លាយជាប្រធានអង្គការគ្រូបង្រៀនភាសាអង់គ្លេសនៅប្រទេសថៃ (OETT) និងជាអនុប្រធានមូលនិធិសិក្សាពីចម្ងាយ (DLF) ជាកន្លែងដែលលោកស្រីកាន់តំណែងជាសាស្ត្រាចារ្យកិត្តិយស។ លោកស្រីក៏បានធ្វើការយ៉ាងមមាញឹកជាមួយ មូលនិធិជនពិការភ្នែក បន្ទាប់ពីចាកចេញពី Chulalongkorn ផងដែរ។

ចាប់តាំងពីស្វាមីក្លាយជាអគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទនៃប្រទេស លោកស្រីមានការងារបន្ថែមមួយទៀត ដោយចូលបម្រើការជាប្រធានសមាគមភរិយាកងទ័ពថៃ (TAWA)។
ជីវិតឯកជន

មិនមានព័ត៌មានលេចឮច្រើនឡើយអំពីជីវិតផ្ទាល់ខ្លួនរបស់គ្រួសារអ្នកនយោបាយថៃរូបនេះ ក្រៅតែពីការងារសង្គម និងសកម្មភាពសប្បុរសធម៌មួយចំនួន។

អ្វីដែលសារព័ត៌មានក្រៅស្រុកបានដឹងគឺ លោកស្រី ណារ៉ាផន ចាន់អូចា រៀបការនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៨៤ ជាមួយលោក ប្រាយុទ្ធ ចាន់អូចា ដែលអ្នកទាំងពីរបានជួបគ្នាពេលលោកស្រីកំពុងបង្រៀនភាសាអង់គ្លេសនៅសាកលវិទ្យាល័យ Chulalongkorn រីឯស្វាមីកាលណោះជាសិស្សនៅទីនោះ។ ចំណងអាពាហ៍ពិពាហ៍ពួកគេមានកូនស្រីភ្លោះពីរនាក់ឈ្មោះ តាន់យ៉ា (Tanya) និង នីថា (Nittha)។ ជំទាវ ណារ៉ាផន ក៏ជាឧត្តមភរិយាមួយរូបដែលជាអ្នកមើលថែស្វាមីដោយផ្ទាល់ រៀបចំសម្លៀកបំពាក់ ការតុបតែងខ្លួន និងសូម្បីតែការកាត់សក់របស់លោក ប្រាយុទ្ធ ក៏លោកស្រីជាអ្នកទទួលខុសត្រូវដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សាវតារលោក ប្រាយុទ្ធ ចាន់អូចា មុនក្លាយជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន
ចុចអាន៖ Shloka Mehta-Ambani ស្ត្រីសប្បុរសជននិងជាអ្នកស្នងមរតកពេជ្ររាប់លាននៅឥណ្ឌា
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


