ជីវិតកម្សាន្ដ
បុគ្គលល្បីៗមកពីជុំវិញពិភពលោក ២២ នាក់ ធ្លាប់ចូលទស្សនាប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្តជាគោលដៅទេសចររាប់លានអ្នកមកពីគ្រប់ទិសទីដោយសារភាពអច្ឆរិយ និងសម្រស់ដ៏ស្រស់ស្អាតគ្មានគូប្រៀប សូម្បីបុគ្គលល្បីៗលំដាប់អន្តរជាតិក៏មិនអាចរំលងបានដែរ ៖
១. Jacqueline Kennedy

អតីតជំទាវទី ១ នៃសហរដ្ឋអាមេរិក ធ្លាប់មកលេងប្រាសាទអង្គរវត្ត ក្នុងឆ្នាំ ១៩៦៧ ខែវិច្ឆិកា ។
២. Angelina Jolie
កំពូលតារាហូលីវូដអ្នកស្រី Angelina Jolie បានមកថតរឿងក្នុងឆ្នាំ ២០០០ ។

៣. ព្រះអង្គម្ចាស់ Akishino និងមហេសី
ព្រះអង្គម្ចាស់នៃប្រទេសជប៉ុនស្ដេចប្រពាតអង្គរវត្ត ក្នុងឆ្នាំ ២០០១ ខែមិថុនា ។

៤. Roh Moo-hyun និងភរិយា
អតីតប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវបានទៅលេងអង្គរវត្តក្នុងឆ្នាំ ២០០៦ ខែវិច្ឆិកា ។

៥. Bill Clinton
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton ធ្លាប់ទៅលេងអង្គរវត្តកាលពីឆ្នាំ ២០០៦ ខែធ្នូ ។

៦. Mark Zuckerberg
CEO របស់ Facebook លោក Mark Zuckerberg និងភរិយាថតរូបនៅអង្គរវត្តក្នុងឆ្នាំ ២០០៧ ខែធ្នូ ។

៧. Rain
លោក Jung Ji-hoon តារាកូរ៉េខាងត្បូង បានមកប្រាសាទអង្គរវត្តក្នុងឆ្នាំ ២០០៨ ។

៨. Lee Myung-bak
អតីតប្រធានាធិបតីកូរ៉េខាងត្បូងមកលេងអង្គរវត្តក្នុងឆ្នាំ ២០០៩ ។

៩. Thaksin Shinawatra
អតីតនាយករដ្ឋមន្ត្រីថៃមកទស្សនាប្រាសាទអង្គរវត្តក្នុងឆ្នាំ ២០០៩ ខែវិច្ឆិកា ។

១០. Hillary Clinton
អ្នកស្រីរដ្ឋលេខាធិការ Hillary Clinton មកលេងអង្គរវត្តក្នុងឆ្នាំ ២០១០ ខែតុលា ។

១១. ក្រុមចម្រៀង SHINEE
ក្រុមចម្រៀងកូរ៉េខាងត្បូងមកកម្សាន្តនៅអង្គរវត្ត ក្នុងឆ្នាំ ២០១០ ខែកញ្ញា ។

១២. Marian Rivera និងស្វាមី
តារាហ្វីលីពីនកូនកាត់អេស្ប៉ាញ Marian និង Dingdong Dantes មកដើរលេងនៅឆ្នាំ ២០១២ ខែមីនា ។

១៣. Hu Jintao
អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនលោក Hu Jintao មកអង្គរវត្តក្នុងឆ្នាំ ២០១២ ខែមេសា ។

១៤. ព្រះអង្គ Naruhito
នេះជារូបព្រះអង្គ Naruhito កាលមិនទាន់គ្រងរាជសម្បត្តិ ស្ដេចប្រពាតអង្គរវត្តកាលពីឆ្នាំ ២០១២ ខែមិថុនា ។

១៥. Lee Bum Soo, Im Soo Hyang, Beast Yoon Doojoon, និងក្រុម Iris 2
ពួកគេបានមកថតនៅអង្គរវត្តក្នុងឆ្នាំ ២០១២ ខែធ្នូ ។

១៦. Jeanette Aw
តារាស្រីជនជាតិសិង្ហបុរីមកលេងនៅអង្គរវត្ត ក្នុងឆ្នាំ ២០១៤ ខែមីនា ។

១៧. Beyonce
កំពូលតារាចម្រៀង Beyonce មកលេងនៅឆ្នាំ ២០១៥ ខែមករា ។

១៨. Michelle Obama
អតីតជំទាវទី ១ នៃសហរដ្ឋអាមេរិកមកដើរលេងកាលពីឆ្នាំ ២០១៥ ខែមីនា ។

១៩. David Beckham
អតីតកីឡាករបាល់ទាត់របស់អង់គ្លេស David Beckham មកដើរលេងក្នុងឆ្នាំ ២០១៥ ខែមិថុនា ។

២០. Mohammad Hamid Ansari និងភរិយា
អតីតអនុប្រធានាធិបតីឥណ្ឌាលោក Mohammad Hamid Ansari និងភរិយា មកទស្សនាអង្គរវត្តក្នុងឆ្នាំ ២០១៥ ខែកញ្ញា ។

២១. Dmitry Medvedev
អតីតនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev មកកម្សាន្តនៅអង្គរវត្ត កាលពីឆ្នាំ ២០១៥ ខែវិច្ឆិកា ។

២២. Yaya Urassayas
តារាថៃកូនកាត់ន័រវែសមកដើរលេងក្នុងឆ្នាំ ២០១៥ ខែធ្នូ ជាមួយគ្រួសារ ។

សូមបញ្ជាក់ថា បុគ្គលល្បីដែលបានមកទស្សនាប្រាសាទអង្គរវត្ត យើងរាប់មិនទាន់អស់នៅឡើយទេ ព្រោះមនុស្សជុំវិញពិភពលោកតែងមកលេងជាបន្តបន្ទាប់ឥតឈប់ឈរ ដូច្នេះខាងលើនេះគ្រាន់តែជាមនុស្សសំខាន់ៗមួយចំនួនប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ វារី

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច