ព័ត៌មានជាតិ
ទូតខ្មែរនៅកូរ៉េខាងត្បូង អរគុណសម្ដេចធិបតីដែលអនុញ្ញាតឱ្យមានការធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស
ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង លោកស្រី ជ្រឹង បទុមរង្សី ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានប្រកាសអនុញ្ញាតឱ្យមានការរៀបចំធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដោយចាប់ផ្តើមពីប្រទេសកូរ៉េខាងត្បូង។

បើតាមលិខិតមួយច្បាប់ ចុះថ្ងៃទី១០ ខែកញ្ញានេះ លោកស្រី ជ្រឹង បទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង តាងនាមមន្ត្រីការទូត បុគ្គលិកទាំងអស់នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉ ព្រមទាំងពលករ-ពលការិនី និងប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងធ្វើការ និងរស់នៅក្នុងកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រកាសកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ អនុញ្ញាតិឱ្យមានការរៀបចំធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដោយចាប់ផ្តើមពីសាធារណរដ្ឋកូរ៉េ។
លោកស្រីឯកអគ្គរាជទូត បានចាត់ទុកការប្រកាសនេះ គឺជាដំណឹងដ៏សែនរីករាយឥតឧបមាសម្រាប់ពលករ-ពលការនី និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងរស់នៅក្រៅប្រទេស មិនថាតែនៅប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ។ ប៉ុន្តែ នេះ គឺជាការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្ខិតសេវាសាធារណៈឱ្យដល់ដៃប្រជាពលរដ្ឋ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមមន្ត្រីការទូត និងបុគ្គលិកនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ព្រមទាំងពលករ-ពលការិនី និងប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងធ្វើការ និងរស់នៅក្នុងកូរ៉េ លោកស្រី ជ្រឹង បទុមរង្សី បានសម្តែងនូវភក្តីភាព និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅក្រៅប្រទេស៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


