ព័ត៌មានជាតិ
កម្លាំងចម្រុះខណ្ឌមានជ័យ ចុះរដ្ឋបាលត្រួតពិនិត្យអគារខុនដូយីហោ «ដេលី សង្ហារឹម» រកឃើញជនបរទេស០៥នាក់ គ្មានលិខិតឆ្លងដែន
គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តចុះរដ្ឋបាលត្រួតពិនិត្យ តាមទីតាំងខុនដូ ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ រកឃើញជនបរទេស ០៨នាក់ (មានលិខិតស្នាមត្រឹមត្រូវ ០៣នាក់ ) និង ០៥នាក់គ្មានលិខិត។ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ សហការជាមួយ កម្លាំងសង្កាត់ស្ទឹងមានជ័យទី២ ចុះត្រួតពិនិត្យខុនដូរមួយកន្លែង យីហោ «ដេលី សង្ហារឹម » ស្ថិតនៅភូមិ ដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានអោយដឹងថា ដោយយោងតាមប្រសាសន៍ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងអនុវត្តន៍បទបញ្ជាពី លោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដាក់គោលការណ៍ដ៏មុឺងម៉ាត់ ដល់គណៈអភិបាលទាំង ១៤ខណ្ឌ ត្រូវបន្តចុះរដ្ឋបាលតាមទីតាំងខុនដូរ អាផាតមិនជួល និងតាមបណ្តាសណ្ឋាគារ មិនអោយមានជាដាច់ខាត នូវជនបរទេស ដែលគ្មានលិខិតឆ្លងដែនស្របច្បាប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនោះឡើយ ។


លោក អភិបាលបន្តថា ជាក់ស្តែងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះពិនិត្យទីតាំងខុនដូ មួយកន្លែង ដែលមានយីហោ« ដេលី សង្ហាររឹម» រកឃើញមានជនបរទេសរស់នៅ រួមមានជនជាតិ ឥណ្ឌា ០១នាក់ , ជនជាតិ កាមេរ៉ូន ០៤នាក់, ជនជាតិ ប៉ាគីស្ថាន ០២នាក់ , ជនជាតិ នីហ្សេរីយ៉ា ០១នាក់ (សរុប ០៨នាក់ )។


ក្នុងនោះសមត្ថកិច្ចបានរកឃើញជនបរទេសចំនួន ០៣នាក់ ជនជាតិឥណ្ឌា និងជនជាតិប៉ាគីស្ថាន មានលិខិតឆ្លងដែន ទិដ្ឋការត្រឹមត្រូវ ចំណែកឯជនជាតិ កាមេរ៉ូន ៤នាក់ និងជនជាតិនីហ្សេរីយ៉ា ០១នាក់ មិនមានលិខិតឆ្លងដែន និងទិដ្ឋការត្រឹមត្រូវនោះទេ។
បច្ចុប្បន្នជនបរទេសទាំង០៥នាក់ដែលមានគ្មានលិខិត ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្តនីតិវិធី៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


