Connect with us

ព័ត៌មានជាតិ

ប្រតិភូអាជ្ញាធរទន្លេសាប ចុះពិនិត្យស្ថានភាពបឹងទន្លេសាបក្នុងរដូវហាមឃាត់នេសាទ

បានផុស

នៅ

លោក ហ៊ែល តូនី អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំមន្រ្តីជំនាញក្រោមឱវាទអាជ្ញាធរទន្លេសាប ចុះពិនិត្យស្ថានភាពបង្គោលតំបន់៣ ការពារព្រៃលិចទឹក និងសិក្សាស្វែងយល់ពីស្ថានភាពទូទៅនៃបឹងទន្លេសាបក្នុងរដូវហាមឃាត់ការនេសាទ ស្ថិតភូមិសាស្រ្តខេត្តកំពង់ឆ្នាំង និងកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះពិនិត្យនេះ ធ្វើឡើងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៣ បន្ទាប់ពីទទួលបានការណែនាំរបស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប។ ការចុះពិនិត្យរបស់ប្រតិភូនៃអាជ្ញាធរទន្លេសាបពេលនេះ គឺបានផ្តោតលើការពិនិត្យពីស្ថានភាពកម្រិតទឹកបឹងទន្លេសាប និងវាលទំនាបព្រៃលិចទឹក ពិនិត្យស្ថានភាពដែនព្រៃលិចទឹកក្នុងតំបន់៣ តំបន់បានកាត់ឆ្វៀលចេញទុកសម្រាប់លំនៅដ្ឋាន និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ និងពិនិត្យមើលស្ថានភាពលើផ្ទៃទឹកបឹងក្នុងរដូវហាមឃាត់។

ទន្ទឹមនេះ ប្រតិភូអាជ្ញាធរទន្លេសាប ក៏បានជួបពិភាក្សាជាមួយអាជ្ញាធរដែនដី និងសហគមន៍ អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពឹងអាស្រ័យធនធានបឹងទន្លេសាប រួមជាមួយបញ្ហាប្រឈម តម្រូវការលើដំណោះស្រាយនៃការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់ឆ្វៀលដីទុកជាលំនៅដ្ឋាន តំបន់អាស្រ័យផល និងតំបន់ការពារ។ ភូមិសាស្ត្រ ដែលអាជ្ញាធរទន្លេសាប បានចុះពិនិត្យក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង​ ឃុំឆ្នុកទ្រូ​ ឃុំចក​ និងឃុំខុនរ៉ង​ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជាមួយនឹងសកម្មភាពចុះនៅតំបន់ពាក់ព័ន្ធខាងលើ ជាលទ្ធផលអាជ្ញាធរទន្លេសាប រកឃើញថា ទឹកបានឡើងលិចតំបន់ព្រៃលិចទឹក (តំបន់៣) ប្រមាណជា ៣០% ទៅ ៤០% ហើយកម្រិតកម្ពស់ទឹកមានសភាពទាប បើធៀបនឹងកម្រិតកម្ពស់ទឹក ក្នុងខែកញ្ញា ឆ្នាំ២០២២​ ខណៈអាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋ ដែលបាននិងកំពុងតាំងទីលំនៅ និងអាស្រ័យផលក្នុងតំបន់ហាមឃាត់ (តំបន់៣) បានសាទរ និងអរគុណជាអនេកប្បការក្នុងការដោះស្រាយគោនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរចំពោះប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងទន្លេសាប។

ចំពោះបទល្មើសនៅលើផ្ទៃបឹងទន្លេសាបក្នុងរដូវហាមឃាត់នៅតាមតំបន់ព្រៃទំនាបលិចទឹកក្នុងតំបន់ខាងលើ ត្រូវបានកាត់បន្ថយ បើធៀបនឹងរដូវកាលឆ្នាំកន្លងទៅ ហើយចំពោះទិដ្ឋភាពដីនៅក្រោមបង្គោលព្រំតំបន់៣ ស្ថិតក្នុងទីតាំងមួយចំនួន នៃស្រុកបរិបូរណ៍ ប្រជាពលរដ្ឋនៅតែបន្តអាស្រ័យផលក្នុងតំបន់ហាមឃាត់ជាដែនដីព្រៃលិចទឹក។ ក្នុងនោះដែរ អាជ្ញាធរទន្លេសាប រកឃើញថា ជីវភាពរបស់ប្រជាពលរដ្ឋពឹងអាស្រ័យជាចម្បងរបរនេសាទ និងធ្វើស្រែចំការនៅលើដីអាស្រ័យ ផល ហើយក៏មានការរីករាយជាមួយទិន្នផល និងតម្លៃស្រូវក្នុងរដូវប្រមូលផលឆ្នាំនេះ។

តែយ៉ាងណាមិញ អាជ្ញាធរដែនដី និងសហគមន៍ ក៏បានលើកឡើងបញ្ហាប្រឈមមួយចំនួន និងសំណូមពរឱ្យក្រុមប្រតិភូរបស់អាជ្ញាធរទន្លេសាប ជួយសម្របសម្រួលជាមួយក្រសួងស្ថាប័នជំនាញថ្នាក់ជាតិ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ជួយពន្លឿននូវការស្នើសុំរបស់អាជ្ញាធរ និងប្រជាពលរដ្ឋនៃឃុំផ្លូវទូក និងឃុំផាត់សណ្តាយ ពាក់ព័ន្ធនឹងតំបន់កាត់ឆ្វៀលសម្រាប់លំនៅដ្ឋាន និងទីតាំងអាស្រ័យផល បើទោះបីជាត្រូវបានកំណត់ និងអនុម័តក្នុងអនុក្រឹត្យរួចហើយក៏ដោយ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Phumtham ធ្វើបុណ្យចម្រើនព្រះជន្ម ទាំងដែលគ្មានព្រះវត្តមានស្ដេច ថៃ

Sokha Hotels

ព័ត៌មានពេញនិយម