Connect with us

ជីវិតកម្សាន្ដ

រៀបការស្អែក Mark-Kimberley បង្ហោះរូបផ្អែមល្ហែមបង្អួតអ្នកគាំទ្រពីទឹកដីអ៊ីតាលី

បានផុស

នៅ

ស្អែកនេះ ពិពាហ៍ពិពាហ៍រវាងតារាប្រុស Mark Prin និងតារាស្រី Kimmy Kimberley​ នឹងប្រារព្ធឡើងនៅឯបឹង Como ប្រទេសអ៊ីតាលី ស្របពេលដែលថ្ងៃនេះ កូនកម្លោះ-ក្រមុំ បានបង្ហោះរូបផ្អែមល្ហែមច្រើនសន្លឹកបង្អួតអ្នកគាំទ្រ ធ្វើឱ្យទស្សនិកជនអន្ទះសារបន់ឱ្យដល់ថ្ងៃមង្គលជាងសាមីខ្លួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃនេះ គូស្នេហ៍ Mark-Kimberley ​បាន​មក​រួម​គ្នា​បង្ហោះ​រូបភាព Pre-Wedding  រាប់ថយក្រោយមុន​ដល់​ថ្ងៃ​រៀបការនាថ្ងៃទី១៤ ខែកញ្ញា នៅលើ Instagram របស់ពួកគេ។ ខាង Kimberly បាននិយាយទាំងរំភើបចិត្ត ដោយភ្ជាប់ជាមួយពាក្យថា “ថ្ងៃចុងក្រោយ និងជារៀងរហូតតទៅ។ ជួបគ្នាស្អែក បងសម្លាញ់” ។ (Last day till forever..See you at the alter tomorrow baby.) ។ ចំណែក Mark Prin វិញ បានបង្ហោះរូបថតមួយសន្លឹក ដោយភ្ជាប់ Caption ផ្អែមល្ហែមដែរថា អត្ថន័យជីវិតរបស់លោកគឺ Kimberley នេះឯង។

ជាមួយគ្នានេះ អ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរពួកគេពីចម្ងាយ ដោយសង្ឃឹមថា គូស្នេហ៍មួយគូនេះនឹងទទួលបានសុភមង្គលពេញប្រៀបក្នុងជីវិតគូ៕

ប្រែសម្រួល៖​ សន្យា

ចុចអាន៖ ៣ ថ្ងៃទៀតចូលរោងការ Mark-Kimberley គូស្នេហ៍ពីរគូហោះទៅដល់ទីតាំងរៀបពិធីមុនគេបាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម