Connect with us

ជីវិតកម្សាន្ដ

៣ ថ្ងៃទៀតចូលរោងការ Mark-Kimberley គូស្នេហ៍ពីរគូហោះទៅដល់ទីតាំងរៀបពិធីមុនគេបាត់

បានផុស

នៅ

នៅសល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះ​ ពិធិអាពាហ៍ពិពាហ៍របស់តារាសម្ដែង Kimmy Kimberley និងគូដណ្ដឹងលោក Mark Prin នឹងប្រារព្ធឡើងនៅឯប្រទេសអ៊ីតាលី ជាមួយសាច់ញាតិ និងមិត្តជិតស្និទ្ធប៉ុន្មាននាក់ចូលរួម ខណៈអនាគតកូនកម្លោះ-កូនក្រមុំ បានហោះទៅដល់កន្លែងរៀបមង្គល តាំងពីថ្ងៃទី១០ ខែកញ្ញា ម្ល៉េះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញក្រៅពីសាមីខ្លួន មិត្តជិតដិតរបស់កូនកម្លោះ-កូនក្រមុំពីរគូបានដឹកដៃគ្នាទៅដល់កន្លែងរៀបមង្គលការដើម្បីត្រៀមអបអរសាទរអនាគតស្វាមីភរិយាថ្មោងថ្មី ដែលពួកគេទាំងពីរគូនោះគឺ គូស្នេហ៍តារាសម្ដែង Nadech-Yaya និងគូស្នេហ៍ James Ma- Rinrada ។

តាមរយៈការបង្ហោះរូបនៅលើបណ្ដាញ Instagram គូស្នេហ៍ Nadech-Yaya និងគូស្នេហ៍ James Ma- Rinrada បានទៅដល់បឹង Como ព្រមគ្នា ដែលវាជាទីតាំងត្រៀមប្រារព្ធពិធីមង្គលការរបស់ Mark-Kimberley នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ។ តាមរូបភាព គេឃើញថា ​វីឡាដែលត្រៀមប្រារព្ធពិធី​បានតុបតែង​បែប​យ៉ាង​ប្រណីត រួចជាស្រេច ខណៈមិត្តភក្តិទាំងពីរគូបានទៅដល់មុនគេមុនឯង ហាក់មានក្ដីរំភើបជាងសាមីខ្លួនទៅទៀត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តួឯកប្រុសរឿង “Captain America” ដឹកដៃមិត្តស្រីវ័យក្មេងជាង ១៦ឆ្នាំ រៀបការយ៉ាងស្ងប់ស្ងាត់

ចុចអាន៖ Ploy និង Tong ផ្អែមល្ហែមគ្នាពេក ហ្វេនសង្ស័យមិនយូរទេនឹងរៀបការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម