ព័ត៌មានជាតិ
ក្រសួងធនធានទឹក ក្រឿនរំលឹកជាថ្មី ឱ្យប្រើទឹកដោយសន្សំសំចៃខ្ពស់ ព្រោះរដូវវស្សាឆ្នាំនេះ មានរយៈពេលខ្លីជាងឆ្នាំមុន
ចាប់ពីខែកញ្ញា ដល់ខែធ្នូ បាតុភូតគ្រោះធម្មជាតិដែលគេស្គាល់ថា បាតុភូតអែលនីណូ (EL Nino) បានបង្កើនឥទ្ធិពល ជាសកល ធ្វើឱ្យស្ថានភាពអាកាសធាតុរដូវវស្សាឆ្នាំនេះ នឹងបញ្ចប់ទៅលឿនជាងឆ្នាំ២០២២។ តាមការព្យាករណ៍ បង្ហាញថា តំបន់ខ្ពង់រាប នឹងបញ្ចប់ក្នុងសប្តាហ៍ទី៣ នៃខែតុលា ឯតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ នឹងបញ្ចប់នៅក្នុង សប្តាហ៍ទី៤ ពោលគឺក្រោយតំបន់ខ្ពង់រាប ១សប្តាហ៍ប៉ុណ្ណោះ។
នេះបើតាមសេចក្តីជូនដំណឹង ស្តីពិការព្យាករអាកាសធាតុជាសកលលើកទី៣ សម្រាប់ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅយប់ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២៣។

សេចក្តីជូនដំណឹង គឺដើម្បីជាការក្រើនរំលឹកដល់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ព្រោះស្ថានភាពអាកាសធាតុមានការប្រែប្រួល ធ្វើឱ្យតំបន់ខ្លះ អាចរងផលប៉ះពាល់ ខ្វះខាតទឹកប្រើប្រាស់ ពិសេសតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ទៀតថា រដូវវស្សាអំឡុងខែកញ្ញានេះ ស្ថានភាពភ្លៀងជាទូទៅ ប្រែប្រួលពីខ្សោយទៅមធ្យម ហើយក្នុងនោះក៏អាចមានភ្លៀងធ្លាក់ច្រើននៅផ្នែកខ្លះ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំ និងនៅតំបន់សមុទ្រ។
ដោយឡែក នៅខែតុលា និងវិច្ឋិកា ប្រភពដដែលបានឱ្យដឹងថា ទាំងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយ និងកម្រិតទឹកភ្លៀង បន្តធ្លាក់ តែធ្លាក់ថមថយមកនៅក្នុងកម្រិតប្រែប្រួល ពីខ្សោយទៅមធ្យម លាយឡំទៅដោយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងផ្ទៃដីរងទឹកភ្លៀងប្រមាណពី ៣០ ទៅ ៤០ភាគរយ។
យោងតាមការតាមដាននូវការវិវត្តនៃអាកាសធាតុជាសកល តំបន់ ក៏ដូចជានៅក្នុងផ្ទៃប្រទេសកម្ពុជា បញ្ជាក់ថា ស្ថានភាពអាកាសធាតុមានការប្រែប្រួល រួមជាមួយនឹងបាតុភូតអែលនីណូ (El Nino) បន្តក្នុងរដូវវស្សានេះ។ តាមការព្យាករណ៍ វានឹងបង្កើនឥទ្ធិពលជាសកល ដែលអត្រាមធ្យមភាគអែលនីណូ នឹងកើនឡើងដល់ ១០០ភាគរយ៕

-
សន្តិសុខសង្គម១៨ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


