ព័ត៌មានជាតិ
កសិករក្នុងស្រុកទឹកឈូដាំបន្លែលក់វិលជុំ ឈ្មួយមកទិញដល់ចម្ការ ងាយរកប្រាក់ចំណូល
កសិករនៅស្រុកទឹកឈូខេត្តកំពត បានដាំដំណាំបន្លែសុវត្ថិភាពលក់វិលជុំ ចំណាយដើមទុនបន្តិចបន្តួចងាយស្រួលក្នុងការថែទាំ ដាំគ្រប់រដូវកាល ប្រមូលផលរៀងរាល់ខែ។

លោក ពី សៀង កសិករដែលបានដាំដំណាំបន្លែស្ពៃលក់វិលជុំនៅភូមិភ្នំតូច ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត បានប្រាប់ថា លោកចេះដាំបន្លែតពីឪពុកដែលមានបទពិសោធជិត ៣០ ឆ្នាំមកហើយ។
កសិកររូបនេះបានឲ្យដឹងថា បច្ចុប្បន្នលោកបានដាំបន្លែស្ពៃធ្វើជ្រក់ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ និងស្ពៃខ្មៅ ដោយបានរៀបចំនៅក្នុងផ្ទៃដីសរុបប្រមាណជាង ២ ហិកតា ដើម្បីដាំបន្លែជាលក្ខណៈលក់វិលជុំជារៀងរាល់ថ្ងៃ។
លោក ពីរ សៀង បានបញ្ជាក់ថា ការច្ចេកទេសដាំបន្លែសុវត្ថិភាពលក់វិលជុំនេះងាយស្រួលថែទាំ មិនសូវមានសត្វល្អិត ហើយរួមជាមួយការប្រើប្រព័ន្ធទុយោទឹកស្រោចស្របផងនោះ ការដាំបន្លែកាន់តែងាយនិងធូរកម្លាំងជាងមុន។
លោកបានបញ្ជាក់បន្តទៀតថា ការដាំបន្លែរដូវវស្សាបានទិន្នផលតិច តែលក់បានថ្លៃជាងរដូវប្រាំង។ សម្រាប់ស្ពៃជ្រក់មានតម្លៃចាប់ពី ១៣០០ រៀលក្នុង១គីឡូក្រាម។ រីឯតម្លៃស្ពៃក្រញាញ់និង ស្ពៃចង្កឹះ និងស្ពៃខ្មៅ វិញមានតម្លៃចាប់ពី១៥០០ រៀលឡើងទៅក្នុងមួយគីឡូក្រាម។

កសិករស៊ីឈ្នួលសម្អាតស្មៅបន្លែស្ពៃ រស់នៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ អ្នកស្រី ញ៉ែត ឡុង បានឲ្យដឹងថា ក្រៅពីដាំបន្លែខ្លួនឯង ពួកគាត់យ៉ាងតិច ៧ នាក់តែងតែមកធ្វើការស៊ីឈ្នួលប្រចាំថ្ងៃនៅក្នុងចំការបន្លែវិលជុំនេះ។ ពួកគាត់សប្បាយចិត្ត ប្រសិនបើតម្លៃទីផ្សារបន្លែល្អ ហើយនឹងហ្នព្រោះកសិករអាចរកប្រាក់ចំណូលបានដោយធ្វើកសិកម្មនៅជុំវិញផ្ទះ មិនចាំបាច់ចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ។
បើតាមការបញ្ជាក់របស់កសិករជំនាញដាំដំណាំស្ពៃលក់វិលជុំបានឲ្យដឹងថា ស្ពៃជ្រក់ត្រូវប្រើពេល ១ ខែកន្លះទើបអាចប្រមូលផលបាន។ ខណៈស្ពៃចង្កឹះ និងស្ពៃខ្មៅប្រើពេលត្រឹម ២៨ ថ្ងៃទើបអាចប្រមូលផលបាន ស្ពៃមានឈ្មួញមកទិញដល់ចំការ តែតម្លៃប្រែប្រួលជាប្រចាំរាលថ្ងៃ៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សន្តិសុខសង្គម១០ ម៉ោង ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ