ព័ត៌មានជាតិ
តើការយកព័ត៌មានបែបកំប្លុកកំប្លែង ខុសក្រមសីលធម៌ វិជ្ជាជីវ:សារព័ត៌មានដែរ ឬទេ??
សារព័ត៌មាន មានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយរឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅក្នុងសង្គម តែក៏ត្រូវគោរពទៅតាមគោលការណ៍ក្រមសីលធម៌ វិជ្ជាជីវ:របស់អ្នកសារព័ត៌មាន។ បច្ចុប្បន្ន គេសង្គេតឃើញមានអ្នកសារព័ត៌មានមួយចំនួន ហាក់បីដូចជាមានភាពរញ៉េរញ៉ៃនៅក្នុងការចុះយកព័ត៌មាន ហើយបែរជាធ្វើបែបកំប្លុកកំប្លែងទៅវិញ។ តើការយកព័ត៌មានបែបនេះ ខុសក្រមសីលធ៌ វិជ្ជាជីវ: របស់អ្នកសារព័ត៌មានដែរ ឬទេ?

លោក ហ៊ុយ វណ្ណ: ប្រធានសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានឲ្យដឹងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន កម្ពុជាថ្មី ថា ការយកយកព័ត៌មាន គឺមានរបៀបនៅក្នុងការធ្វើ ហើយការយកព័ត៌មានបែបកំប្លុកកំប្លែងនេះ ជាការយកព័ត៌មានបែបកម្សាន្ត ប៉ុន្តែ ការធ្វើបែបនេះច្រើន ធ្វើឱ្យអាប់អោនដល់តម្លៃរបស់អ្នកសារព័ត៌មាន និងធ្វើឱ្យប៉ះពាល់ទៅដល់តម្លៃរបស់សារព័ត៌មានដ៏ទៃទៀត។ លោកបានសង្កត់ធ្ងន់ថា «ប្រសិនបើយកព័ត៌មានបែបកំប្លែង ទៅធ្វើជាអ្នកកំប្លែង បើធ្វើជាអ្នកសារព័ត៌មាន ធ្វើឲ្យគ្រប់អ្នកសារព័ត៌មាន»។ លោកថា វាជាកាតព្វកិច្ចរបស់ក្រសួងស្ថាប័ន ដែលត្រូវទទួលបន្ទុកមើលទៅលើរឿងនេះ ជៀសវាងការបាត់បង់នូវតម្លៃ និងកិត្យានុភាពរបស់អ្នកសារព័ត៌មាន។

ប្រធានសហព័ន្ធអ្នកសារព័ត៌មានកម្ពុជារូបនេះ បានបញ្ជាក់ថា លោកមានការបារម្ភជាខ្លាំង នៅពេលតួអង្គអ្នកសារព័ត៌មាន ដែលជាសិទ្ធអំណាចទី៤ ទៅជាធ្វើរឿងលេងសើច ដែលធ្វើឲ្យបាត់បង់គុណភាណរបស់សារព័ត៌មាន និងធ្វើឲ្យសង្គមមិនមានភាពរីកចម្រើនទៅមុខ។ លោកថា ភាគីដែលពាក់ព័ន្ធ ទាំងអ្នកសារព័ត៌មាន ទាំងអ្នកផលិតមាតិកា គឺទាមទាឲ្យមានការឆ្លងកាត់វគ្គបណ្តុះបណ្តាល ព្រោះបើសង្គមទទួលបាននូវព័ត៌មានដែលវង្វេងវង្វាន់ គ្មានវិជ្ជាជីវ:ត្រឹមត្រូវ នោះប្រទេសមិនអាចរីកចម្រើនទៅមុខបានលឿនដូចគេបាននោះទេ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


