ព័ត៌មានជាតិ
ជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន មានតម្លៃខ្លាំងក្នុងការពង្រឹងវិស័យព័ត៌មាននៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងថា ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ជាឱកាសដ៏សំខាន់ និងមានតម្លៃសម្រាប់អ្នកសារព័ត៌មាន ក្នុងនោះ ក្រសួងក៏បានលើកយកពីបញ្ហាប្រឈម សំណើរ និងសំណូមពរមួយចំនួនរបស់អ្នកសារព័ត៌មាន ដាក់ជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេច ដោយរំពឹងថា នឹងមានដំណោះស្រាយពាក់ព័ន្ធនឹងកិច្ចការងារមួយចំនួន។

ការលើកឡើងនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ក្នុងឱកាសក្រសួងព័ត៌មានបានរៀបចំសន្និសីទសារព័ត៌មាន ផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥»។ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់យកជាថ្ងៃជំនួបជាមួយអ្នកសារព័ត៌មាន លើកទី៧ ស្របតាមទិវាសេរីភាពសាព័ត៌មានពិភពលោក ខួបលើកទី៣២។ ជុំវិញនឹងជំនួបនេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា គឺជាជំនួបដែលមានសារសំខាន់ មានតម្លៃស្មើកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយក្រសួង នឹងនាំយកសំណើរ និងសំណូមពរមួយចំនួនរបស់អ្នកសារព័ត៌មាន ដាក់ជូនសម្តេចធិបតីពិនិត្យ និងសម្រេច។ ចំពោះបញ្ហាអ្វីខ្លះដែលក្រសួងនឹងលើកឡើង លោករដ្ឋមន្ត្រីថា មិនអាចបញ្ជាក់បាននៅពេលនេះទេ ប៉ុន្តែ លោកថា បញ្ហាទាំងអស់គឺពាក់ព័ន្ធនឹងដំណើរការការងារជាប្រចាំរបស់អ្នកសារព័ត៌មាន។

លោក នេត្រ ភក្ត្រា និយាយថា៖ “សំណើរ និងសំណូមពរទាំងអស់នេះ គឺយើងបានរៀបចំឡើងគឺតាមរយៈជំនួបជាបន្តបន្ទាប់ជាមួយសាមាគមសារព័ត៌មាន ជាមួយអ្នកសារព័ត៌មាន ក៏ដូចជា ជាមួយនឹងម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ដែលកំពុងតែប្រតិបត្តិការនៅក្នុងការងាររបស់គាត់ ដើម្បីយកនូវបញ្ហាប្រឈមនានាដែលគាត់បានជួបប្រទះ ទៅដោះស្រាយ ហើយស្នើសុំគោលការណ៍អនុញ្ញាត”។
ជាមួយគ្នានេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានប្រាប់មក កម្ពុជាថ្មី ថា ជំនួបរវាងនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទី៧ ឆ្នាំ២០២៥នេះ គឺជាជំនួបមួយសំខាន់ដែលផ្តើមចេញពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចាប់ផ្តើមធ្វើតាំងពីឆ្នាំ២០១៧ ជាបន្តបន្ទាប់ ហើយសម្តេចធិបតី ក៏បន្តធ្វើជំនួបនេះ ដែលជាការបង្ហាញឱ្យឃើញពីការគាំទ្រទាំងនយោបាយ គោលការណ៍រដ្ឋាភិបាលចំពោះតួនាទីសារព័ត៌មាន។

សូមជម្រាបថា បើតាមតាមក្រសួងព័ត៌មានបានឱ្យដឹងថា មកដល់ពេលនេះ ចំនួនអ្នកចុះឈ្មោះក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៣ ឧសភា មានចំនួនជាង៥០០០នាក់ ក្នុងនោះអ្នកសារព័ត៌មាន ៣០០០នាក់ និងអ្នកពាក់ព័ន្ធ មានមន្ត្រីក្រសួងព័ត៌មាន អភិបាលរាជធានីខេត្ត និងមន្ត្រីបម្រើការក្នុងវិស័យព័ត៌មាននៅខេត្តនិងរាជធានី អ្នកនាំពាក្យក្រសួងស្ថាប័ន ប្រមាណ២០០០នាក់។ សម្រាបជំនួប នឹងធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ៕

-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា


