ព័ត៌មានជាតិ
លោក ហ៊ុយ វណ្ណៈ ថា ការថ្នាក់ថ្នមសភាពការណ៍សំខាន់ណាស់ រាល់ការផ្សាយពីសន្តិសុខជាតិត្រូវប្រើប្រាស់វិជ្ជាជីវៈឱ្យបានល្អ
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានលើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ការថ្នាក់ថ្នមសភាពការណ៍ពិតជាសំខាន់ណាស់ មិនត្រឹមតែរឿងគោរពតាមវិជ្ជាជីវៈតែមួយមុខទេ គឺរឿងពាក់ព័ន្ធនឹងសន្តិសុខជាតិ ផលប្រយោជន៍ជាតិ ហេតុនេះ អ្នកសារព័ត៌មាន អ្នករាយការណ៍ពីបញ្ហាសន្តិសុខជាតិត្រូវគោរពវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ផ្អែកលើប្រភពច្បាស់លាស់។

លោកប្រាប់ កម្ពុជាថ្មី ថា៖ “ព័ត៌មានពាក់ព័ន្ធកងទ័ពជួរមុខ ពាក់ព័ន្ធសមរភូមិ ពាក់ព័ន្ធសន្តិសុខជាតិ ហ្នឹងយើងត្រូវខិតខំប្រើប្រាស់វិជ្ជាជីវៈរបស់យើង មិនមែនផ្សាយលោតឆត្រទេ គឺទាល់តែចេញពីប្រភព”។ ក្នុងន័យនេះ លោកថា ការផ្សាយទាំងអស់ត្រូវមានប្រភពដែលបញ្ជាក់ច្បាស់លាស់ ចៀសវាងការផ្សាយក្នុងកម្រិតមួយជាលក្ខណៈប៉ាន់ស្មាន មិនឈរលើការពិត។

បន្ថែមពីនេះ លោក ហ៊ុយ វណ្ណៈ មិនលើកទឹកចិត្តចំពោះការផ្សាយព័ត៌មានមិនពិតឡើយ ព្រោះនាំឱ្យខុសវិជ្ជាជីវៈ ខុសពីស្ថានការណ៍ជាក់ស្តែងផង ហើយក៏នាំខូចដល់គោលការណ៍ដែលចង់បាននោះ គឺសន្តិភាពរបស់ប្រទេសជាតិ។ លោកបន្តថា ព័ត៌មានអាចផ្សាយបានទាំងអស់ឱ្យតែគោរពតាមក្របខណ្ឌវិជ្ជាជីវៈ លើកលែងតែសង្គ្រាមព័ត៌មាន ការប៉ាន់ស្មាន ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ជាដើម គឺលោកមិនលើកទឹកចិត្តដាច់ខាត។
បើក្រឡេកមកមើលពីការផ្សាយព័ត៌មានកម្ពុជា និងថៃ ជុំវិញទំនាស់ព្រមដែន កម្ពុជា-ថៃ លោក ហ៊ុយ វណ្ណៈ ថា វិធីសាស្រ្តនៃការផលិតព័ត៌មានគឺខុសគ្នា ពោល កម្ពុជាផលិតព័ត៌មានដោយឈរលើការពិត ចំណែកថៃ ធ្វើសង្គ្រាមព័ត៌មានមិនពិត ចិត្តសាស្ត្រ ដោយគ្រប់គ្រងចិត្តសាស្ត្រពលរដ្ឋផ្ទៃក្នុង ហើយឃើញថា វិជ្ជាជីវៈសារព័ត៌មានមិនសូវមានយកមកប្រើឡើយ។
ជាមួយគ្នានេះ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសពីការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានផ្តល់ផលអវិជ្ជមានដល់សន្តិសុខជាតិ ក្នុងនោះ លោក ហាមមិនឱ្យផ្សព្វផ្សាយ ចែករំលែក ពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានទ័ព និងគ្រោះសព្វាវុធរបស់កងទ័ព ព្រោះអាចបង្កគ្រោះថ្នាក់ដល់កងទ័ព។ ក្នុងសេចក្តីប្រកាសនោះ លើកឡើងថា រាល់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មាន ត្រូវធានាថាមិនអន្តរាយដល់សន្តិសុខជាតិ ការបែកបាក់សាមគ្គីជាតិ កាតបំបាក់ទឹកចិត្តកងទ័ព ទំនាក់ទំនងជាមួយប្រទេសដទៃ ការបង្កអរិភាពជាតិសាសន៍ សិទ្ធិបុគ្គល សាធារណមតិជាតិ និងអន្តរជាតិ ព្រមទាំងមានការផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការរបស់ថ្នាក់ជាតិ រាជរដ្ឋាភិបាលឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


