ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន ក្រមសីលធម៌វិជ្ជាជីវៈ
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលភាសាចិន ដើម្បីកសាងសមត្ថភាពកម្រិតខ្ពស់សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោកស្រី យូ សុភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ឱ្យយកចិត្តទុកដាក់ និងគោរពខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។

លោកស្រី យូ សុភា សង្កត់ធ្ងន់ថា មគ្គុទ្ទេសក៍ទេសចរណ៍ ពុំអាចខ្វះបាននូវវគ្គតម្រង់ទិស គ្រប់គ្រង ត្រួតពិនិត្យ និងការចូលរួមជំរុញឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់យកចិត្តទុកដាក់ គោរពឱ្យបានខ្ជាប់ខ្ជួនក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ធានាបានការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ប្រកបដោយនិរន្តរភាព និងរួមចំណែកដល់កិច្ចអភិវឌ្ឍន៍វិស័យទេសចរណ៍។ ការគោរពនេះ នឹងធានាបាននូវការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ប្រកបដោយនិរន្តរភាព និងរួមចំណែកដល់កិច្ចអភិវឌ្ឍន៍វិស័យទេសចរណ៍។

លោកស្រី វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងឯកជន ដើម្បីឆ្លើយតបបានទាំងបរិមាណ និងគុណភាព តាមតម្រូវការជាក់ស្ដែង នៃការវិវត្តន៍វិស័យទេសចរណ៍។ វគ្គបណ្ដុះបណ្ដាលនេះ ជាយន្តការបណ្ដុះបណ្ដាលក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការបណ្ដុះបណ្ដាលនៅនឹងកន្លែង ជូនដល់សិក្ខាកាមមានជំនាញស្រាប់។

លោកស្រី Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងជាអគ្គទីប្រឹក្សាអមស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ១០ ថ្ងៃ ដោយមានគ្រូអ្នកជំនាញចិនដែលមានជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ ចំនួន ៣ រូប មកពីសាកលវិទ្យាល័យ និងសមាគមទេសចរណ៍ផ្សេងៗ គ្នា នៅក្នុងខេត្តយូណាន។ សម្រាប់ប្រធានបទសំខាន់ នៃវគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព ការអភិវឌ្ឍអេកូទេសចរណ៍ សីលធម៌ និងវិជ្ជាជីវៈសេវាកម្មទេសចរណ៍ និងការប្រាស្រ័យទាក់ទងគ្នាឆ្លងវប្បធម៌។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិខេត្តយូណាន សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងទេសចរណ៍ ដោយមានមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនចូលរួមជាសិក្ខាកាមចំនួន ៥០ នាក់៕
អត្ថបទ ៖ គឿនវេត





-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


