ព័ត៌មានអន្ដរជាតិ
អ្នកជំនាញអន្តរជាតិ៖ ក្រុមឧក្រិដ្ឋជនចិន កំពុងរាលដាលពាសពេញតំបន់អាស៊ីប៉ាស៊ីហ្វិក
ក្រុមឧក្រិដ្ឋជនមកពីប្រទេសចិន បាននិងកំពុងរាលដាលពាសពេញតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបង្កើតជំរំនៅក្នុងប្រទេសនានាដូចជាហ្វីលីពីន អូស្ត្រាលី និងសិង្ហបុរី ដើម្បីលាងលុយកខ្វក់។ នេះបើតាមការអះអាងពីអ្នកជំនាញ អន្តរជាតិ។

នៅក្នុងខែកុម្ភៈឆ្នាំ២០២៣ ប៉ូលិសក្នុងប្រទេសអូស្ត្រាលី បានចាប់ខ្លួនជនជាតិចិនចំនួន៩នាក់ ក្នុងការវាយឆ្មក់ជាបន្តបន្ទាប់ នៅទូទាំងទីក្រុងស៊ីដនី។ តាមការវិភាគ ក្រុមក្មេងទំនើងទាំងនោះ បានបើកដំណើរការប្រព័ន្ធធនាគារស្រមោលមួយ សម្រាប់ក្រុមឧក្រិដ្ឋជននានា។
ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ មានម្នាក់ឈ្មោះ Steven Xin ជាដៃគូអាជីវកម្មនៅប្រទេសអូស្ត្រាលីរបស់ស្តេចល្បែងម៉ាកាវ Alvin Chau ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងប្រទេសចិនរយៈពេល១៨ឆ្នាំកាលពីខែមករា ពីបទលេងហ្គេមខុសច្បាប់ និងឧក្រិដ្ឋកម្មផ្សេងទៀត។
លោក Jason Tower នាយកផ្នែកកម្មវិធីមីយ៉ាន់ម៉ា នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (USIP) និយាយថា បណ្តាញឧក្រិដ្ឋកម្មទាំងនេះ មានដើមទុនរាប់ពាន់លានដុល្លារឯណោះ។

លោកបានប្រាប់កាសែត The Straits Times ថា “វាបានឈានដល់ចំណុចដែលពួកគេគ្រប់គ្រងទឹកដីក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈភាពជាដៃគូដែលពួកគេមាន ជាមួយកងកម្លាំងការពារព្រំដែននៅក្រោមកងទ័ពមីយ៉ាន់ម៉ា និងជាមួយកងជីវពលផ្សេងទៀតនៅទីនោះ។ អង្គការឧក្រិដ្ឋកម្មទាំងនេះ ក៏ប្រតិបត្តិការចេញពីប្រទេសនៅអាស៊ីអាគ្នេយ៍ផងដែរ ហើយកំពុងកំណត់គោលដៅលើមជ្ឈមណ្ឌលហិរញ្ញវត្ថុ នៅទូទាំងពិភពលោក រួមទាំងទីក្រុងឡុងដ៍ ឌូបៃ និងសិង្ហបុរី ផងដែរ។
លោកបន្តថា “អ្នកកំពុងមើលឃើញពីវិសាលភាពនៃបណ្តាញឧក្រិដ្ឋជនចិនទាំងនេះ ដែលបាននិងកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយឥឡូវបានពង្រីកនៅទូទាំងពិភពលោក។ ពួកគេជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សមកពីជាង៥០ប្រទេសផ្សេងៗ គ្នាចូលទៅក្នុងតំបន់”។
សូមបញ្ជាក់ កាលពីខែសីហា អង្គការសហប្រជាជាតិ បាននិយាយក្នុងរបាយការណ៍មួយថា មនុស្សរាប់សែននាក់កំពុងត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជន និងបង្ខំឲ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ និងប្រតិបត្តិការអនឡាញខុសច្បាប់ផ្សេងៗ នៅទូទាំងអាស៊ីអាគ្នេយ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់