Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេសយ៉ាងចូវ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥

បានផុស

នៅ

សម្រាប់ឆ្នាំសិក្សា ២០២៥ វិទ្យាស្ថានពហុបច្ចេកទេសយ៉ាងចូវ ខេត្តជាំងស៊ូ សាធារណៈរដ្ឋប្រជាមានិតចិន បានបន្តផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន ១០កន្លែងទៀត ជូនដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយជ្រើសរើសសិស្សនិស្សិតដែលមានលក្ខណសម្បតិ្តសមស្របទៅតាមលក្ខខណ្ឌ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះសិស្ស និស្សិត ដែលមានចំណាប់អារម្ម អាចធ្វើការទាក់ទង និងផ្តល់ឯកសារពាក់ព័ន្ធទៅការិយាល័យកសាងសមត្ថភាព នៃទីចាត់ការគ្របគ្រងធនធានមនុស្សសាលាខេត្ត ឬតាមរយៈលេខទូរសព្ទ ០៧៧ ៣៤៩ ៩៣៦/ ០៩៣ ៣៤៩ ៩៣៦ ឱ្យបានមុនថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីការិយាល័យជំនាញរៀបចំបញ្ជីឈ្មោះស្នើសុំការពិនិត្យសម្រេចមុននឹងបញ្ជូនបន្តទៅភាគីចិន។ បន្ទាប់មកត្រូវធ្វើការចុះឈ្មោះនៅវិទ្យាស្ថានផ្ទាល់ទៅតាមការណែនាំ និងលក្ខខណ្ឌនានាដែលភ្ជាប់មកជាមួយ។

សូមជម្រាបដែរថា ចាប់តាំងពីឆ្នាំ ២០១៩ វិទ្យាស្ថានពហុបច្ចេកទេសយ៉ាងចូវ ខេត្តជាំងស៊ូ សាធារណៈរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន ១០កន្លែង ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីបន្តជូនដល់សិស្ស និស្សិតរស់នៅក្នុងខេត្តសៀមរាប លើថ្លៃសិក្សា និងការស្នាក់នៅ (សម្រាប់ថ្លៃសំបុត្រយន្តហោះ និងការចំណាយផ្សេងៗជាបន្ទុករបស់សាមីខ្លួន)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

ទឹកដក់លិចផ្លូវបេតុងភូមិព្រះពន្លា ប្រវែង ១៧០ ម៉ែត្រ បង្កផលលំបាកសម្រាប់ការរស់នៅ

ជីវិតកម្សាន្ដ៣៩ នាទីutes មុន

ខេម អំពាវនាវមហាជនចូលរួមផ្តល់កម្លាំងចិត្តជូនវីរៈកងទ័ពជួរមុខ តាមរយៈកម្មវិធីច្រៀងចម្រៀងជាតិ និងជាវអាវ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

មីយ៉ាន់ម៉ា បន្តទម្លាក់គ្រាប់បែកលើតំបន់ជាប់ព្រំដែនថៃ ស្លាប់អ្នកភូមិ២នាក់នៅខាងមីយ៉ាន់ម៉ា

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យគ្រឿងញៀន៨នាក់ក្នុងមូលដ្ឋានស្រុកបាទី ត្រូវបានឃាត់ខ្លួនក្រោយពលរដ្ឋរាយការណ៍តាម App Nodrug

Sokha Hotels

ព័ត៌មានពេញនិយម