ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលថ្មីមិនបានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកពលរដ្ឋនោះទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មី មិនបានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកប្រជាពលរដ្ឋនោះទេ។ នេះបើតាមរយៈសារសម្លេងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនសមាជិករាជរដ្ឋាភិបាលពាក់ព័ន្ធករណីពន្ធដា នាល្ងាចថ្ងៃទី២៧ ខែកញ្ញានេះ។

ការណ៍ដែលសម្ដេចធិបតីចេញសារសម្លេងបែបនេះ ពីព្រោះមានរំជើបរំជួលក្នុងបណ្ដាញសង្គម ជុំវិញបញ្ហាពន្ធដា ក្រោយ លោក គង់ វិបុល អគ្គនាយកពន្ធដា ផ្ដល់បទសម្ភាសអំពីការប្រមូលពន្ធ លើចំណេញមូលធនដែលគ្រោងអនុវត្តនៅដើមឆ្នាំ២០២៤ ហើយផ្សព្វផ្សាយលើបណ្ដាញសង្គម។
សម្ដេចធិបតី បានបន្តបញ្ជាក់ថា ចំពោះបញ្ហាពន្ធចំណេញមូលធននេះ មិនមែនជាពន្ធដែលទើបបង្កើតឡើងនោះទេ។ កន្លងមកអគ្គនាយកដ្ឋានពន្ធដា បានពន្យាការប្រមូលពន្ធចំណេញលើមូលធននេះ រយៈពេល៣ឆ្នាំមកហើយ ។ ជាមួយគ្នានេះ បើតាមលោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដា នឹងការប្រមូលពន្ធចំណេញលើមូលធននេះ នៅដើមឆ្នាំ២០២៤ ក្នុងករណីដែលមិនមានការប្រែប្រួល។
យ៉ាងណា បើតាមសារសម្លេងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលមិនទាន់បានសម្រេចលើគោលការណ៍ចុងក្រោយ ឬកែសម្រួលយ៉ាងណា លើគោលការណ៍ប្រមូលពន្ធចំណេញលើមូលធននៅដើមឆ្នាំ២០២៤នោះទេ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


