Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចជលផលបង្ក្រាបរបាំងស្បៃមុងជាង ៣ ពាន់ម៉ែត្រនៅស្រុកពញាឮ

បានផុស

នៅ

សមត្ថកិច្ចជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ខណ្ឌរដ្ឋបាលជលផលកណ្តាល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកពញាឮនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៣ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ធផល សមត្ថកិច្ច​បានរុះរើរបាំងស្បៃមុង២១ខ្សែ ប្រវែងសរុប ៣៥១០ម បង្គោលឬស្សី៥២០ដើម និងលូស្បៃម៉ុង២១មាត់ ព្រមទាំងបានចាក់លែងកូនត្រីចូលក្នុងធម្មជាតិវិញ ប្រមាណ៥០គីឡូក្រាម។ ចំពោះវត្ថុតាងដែលបានរឹបអូស ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង ក្នុង​ថ្ងៃ​ដដែល។

ករណីនេះសមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពស្រុក នឹងចុះធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្តបន្ទាប់ ដើម្បី ថែរក្សា ការពារនិងអភិរក្សធនធានជលផលឱ្យមាននិរន្តរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម