ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវម្ចាស់ផ្ទះជួល និងបន្ទប់ជួល សូមកុំដំឡើងថ្លៃជួលសម្រាប់កម្មករ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល និងបន្ទប់ជួល សូមកុំដំឡើងថ្លៃជួលសម្រាប់កម្មករ-និយោជិត ដើម្បីសម្រួលដល់ការចំណាយរបស់ពួកគាត់។
ការបន្តអំពាវនាវនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១៨,០៩៩នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល និងបន្ទប់ជួលទាំងអស់ សូមកុំដំឡើងថ្លៃ ដើម្បីជួយ សម្រួលការចំណាយរបស់កម្មករ-និយោជិត ខណៈពួកគាត់ទទួលបានការដំឡើងប្រាក់ឈ្នួលចំនួន ២០៤ដុល្លារ ក្នុង ១ខែ នាឆ្នាំ ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «ទីមួយខ្ញុំបានចេញសារអំពាវនាវឲ្យម្ចាស់ផ្ទះជួល ជួយធ្វើម៉េច ជួយថែរក្សាអាហ្នឹង យោគយល់គ្នា ខ្ញុំដឹងម្ចាស់ផ្ទះជួលក៏លំបាក ប៉ុន្តែបើគិតកម្មករ-កម្មការិនី ប្រហែលជាគាត់អាចលំបាកជាង បងប្អូនខ្លះម្ចាស់ផ្ទះជួលថា ខ្ញុំត្រូវបង់ធនាគារ តែយោគយល់ខ្លះ»។
ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវពន្លឿនការតភ្ជាប់បណ្ដាញទឹក-ភ្លើង ឲ្យបានគ្រប់គ្រាន់ ដើម្បីជួយសម្រួលដល់ម្ចាស់ផ្ទះជួលផង និងដល់កម្មករ-និយោជិតផង៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
KPT+៤ ម៉ោង ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ