Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ មន្ត្រីជំនាញកំពុងបន្តមានវត្តមានតាមមន្ទីរពេទ្យ ដើម្បីជួយសម្រួលដល់ការព្យាបាលកម្មកររងគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឲ្យដឹងថា រហូតមកដល់វេលាម៉ោង៧យប់ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ មន្ត្រីជំនាញរបស់ក្រសួងការងារ នៅបន្តវត្តមាននៅតាមមន្ទីរពេទ្យមានកម្មកររងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោក ស៊ុន មេសា បានថ្លែងថា ”រហូតមកដល់ពេលនេះ មន្រ្តីជំនាញជាពិសេស មន្ត្រី ប.ស. ស. របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅបន្តវត្តមានតាមមន្ទីរពេទ្យនៅឡើយ ដើម្បីនៅជួយសម្របសម្រួលជាមួយក្រុមគ្រូពេទ្យ និងសាច់ញ្ញាតិកម្មកររងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យជាតិតេជោសន្តិភាព និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈរហូតដល់បងប្អូនជាសះស្បើយ”។

ជាមួយគ្នានេះ លោកបានអំពាវនាវយ៉ាងទទូចឱ្យមានការគោរពច្បាប់ចរាចរណ៍ឱ្យបានហ្មត់ចត់ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ដែលធ្លាក់មកលើបងប្អូនកម្មករនិយោជិតរបស់យើង។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួង នឹងចុះរៀបចំបុណ្យសព និងធានារាល់ការចំណាយនៃពិធីបុណ្យសពរបស់បងប្អូនកម្មករ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនេះ បណ្តាលឱ្យបងប្អូនកម្មករនិយោជិតរងគ្រោះសរុបចំនួន ៩៣នាក់ (ស្រី ៧៤នាក់) ក្នុងនោះ ស្លាប់ចំនួន ១៤នាក់ (ស្រី ១០នាក់) របួសធ្ងន់ចំនួន ១៥នាក់ (ស្រី ១២នាក់) និងរបួសស្រាល ចំនួន ៦៤នាក់ (ស្រី ៥២នាក់)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម