ជីវិតកម្សាន្ដ
គ្រួសារលោក សុីន សុីសាមុត ប្រកាសមិនទទួលយករាល់ការអះអាងពីបុគ្គលណា ថាជាប់សាច់ឈាមឡើយ
កន្លងមក មានច្រើនករណីហើយ ដែលមកអះអាងថាជាកូនឥតខាន់ស្លារបស់ លោក សុីន ស៊ីសាមុត ដោយគ្មានមូលដ្ឋាន និងការសម្អាងអ្វីទាំងអស់ ជាហេតុនាំឱ្យមានការជជែកវែកញែកគ្នាពាសពេញបណ្តាញទំនាក់ទំនងសង្គម និងឈានដល់ ការប្រមាថមាក់ងាយដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់អធិរាជសំឡេងមាស និងក្រុមគ្រួសារទៀតផង។
នេះបើតាមលិខិតចំហ របស់ក្រុមគ្រួសាររបស់អធិរាជសំឡេងមាស សុីន ស៊ីសាមុត នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។

តំណាងក្រុមគ្រួសារលោក សុីន សុីសាមុត បញ្ជាក់ថា ការអះអាងដោយគ្មានសម្អាងទាំងអស់នោះ មិនត្រឹមតែប៉ះពាល់ ដល់កិតិ្តយស កេរិ៍្តឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់អធិរាជសំឡេងមាស រួមនឹងក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងបង្ក ជាការជជែកវែកញែកមិនដាច់ស្រេច ដោយមានមតិចម្រូងចម្រាស់ និងខ្វែងគំនិតគ្នា ឈានដល់ប្រើពាក្យអសុរោះ និងខ្វះសីលធម៌ទៀតផង។
ជុំវិញរឿងរ៉ាវនេះ ក៏មានបុគ្គលខ្លះ បានជជែកវែកញែកពីកម្មសិទ្ធិបញ្ញា ដែលក្រុមគ្រួសាររបស់អធិរាជសំឡេងមាស ទទួលបានដោយស្របច្បាប់ទៀតផង។ តែករណីនេះ ក្រុមគ្រួសារលោក សុីន សុីសាមុត នឹងទុកជូនអ្នកច្បាប់ ឬមេធាវី បកស្រាយជូនមហាជននៅពេលក្រោយ ដោយផ្អែកតាមច្បាប់ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។

ជាមួយគ្នានេះ តំណាងគ្រួសាររបស់អធិរាជសំឡេងមាស ក៏បានស្នើដល់បុគ្គលមួយចំនួន ដែលកំពុងបញ្ចេញមតិ តាមបណ្តាញទំនាក់ទំនងសង្គម ប្រើពាក្យសម្តីឱ្យបានសមរម្យ ថ្លៃថ្នូរ និងសមហេតុសមផល ប្រកបដោយសុភនិច្ឆ័យ ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ ស័ក្តិសមជាប្រទេសអច្ឆិរយមួយ ដែលមានវប្បធម៌ដ៏ល្អផូផង់។
គួររំលឹកថា បន្ទាប់ពីលោក បឺត សំរេច ប្រកាសថាខ្លួនជាកូនឥតខាន់ស្លារបស់លោក សុីន សុីសាមុត រួចហើយ ក៏កើតមាន ការវែកញែកគ្នាជាហូរហែរ ចាប់តាំងពីសិល្បករ-សិល្បការិនីជើងចាស់ និងថ្មី បុគ្គលល្បីៗ រួមនឹងសាធារណជន មិនដាច់ស្រេចសោះ រហូតមកដល់ពេលនេះ ជាហេតុធ្វើឱ្យក្រុមគ្រួសាររបស់អធិរាជសំឡេងមាស មិនអាចទទួលយកបាន៕

អត្ថបទ៖ សុធាវី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ