ព័ត៌មានជាតិ
រថយន្តគ្រួសារអាចបើកបរឆ្លងកាត់ផ្លូវស្ពានព្រែកជ្រៃបានហើយ នារសៀលនេះ
ភ្នំពេញ ៖ យោងតាមប្រភពព័ត៍មានពីអាជ្ញាធរខណ្ឌដង្កោ ប្រាប់អោយដឹងថា គិតត្រឹមវេលាម៉ោង១៥ និង ០០នាទី រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅមូលដ្ឋានខណ្ឌដង្កោទាំងមូល ទឹកបានស្រកទៅវិញអស់ហើយ បងប្អូនប្រជាពលរដ្ឋអាចទៅរស់នៅតាមលំនៅដ្ឋានរៀងៗខ្លួនរបស់ពួកឝាត់បានហើយ។


ប្រភពព័ត៍មានប្រាប់បន្តអោយដឹងថា តាមបណ្តោយផ្លូវជាតិលេខ២ និង ផ្លូវលេខ២០អា ហៅ ផ្លូវលេខ១០៤ យានយន្តគ្រប់ប្រភេទ អាចបើកចរាចរណ៍ទៅមកបានធម្មតា។ សម្រាប់ផ្លូវស្ពានព្រែកជ្រៃ ចាប់ពីចំណុចស្ពានព្រែកជ្រៃ សង្កាត់ស្ពានថ្ម រហូតទៅដល់រង្វង់មូលស្រីកងស្រូវ សង្កាត់រលួស រថយន្តលក្ខណៈគ្រួសារ ម៉ូតូ និង ផាកអាប់ ក៏ ដូចជា ម៉ូតូ កង់បី ជាដើម ក៏អាចបើកបរធម្មតាវិញ ដែរ ចាប់ពីវេលាម៉ោង១៥ និង ០០នាទី រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ ។ ដោយឡែក រថយន្តដឹកទំនិញ ធុនធំគ្រប់ប្រភេទ នៅបន្តការហាមចូលដដែល៕
អត្ថបទ៖ រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ