ព័ត៌មានជាតិ
ការនាំចេញផ្លែឈើស្រស់ទៅទីផ្សារចិន ប្រឈមបញ្ហា ៥ ចំណុច
ចិន គឺជាទីផ្សារសេដ្ឋកិច្ចលំដាប់ទី២ លើពិភពលោកដែលបានផ្តល់លទ្ធភាពក្នុងការនាំចូលផលិតផលកសិកម្មពីកម្ពុជា ជាមួយនឹងការសម្រួលពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម អាស៊ាន-ចិន និងទ្វេភាគីកម្ពុជា-ចិន។ ប៉ុន្តែរាល់ទំនិញ និងផលិតផលនានា អាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនបាន ទាមទារឲ្យសិក្សាអំពីតម្រូវការទីផ្សារ ក៏ដូចជាលក្ខណៈតម្រូវការចាំបាច់ផ្សេងៗ ដែលកំណត់ដោយប្រទេសចិននិងអ្នកប្រើប្រាស់ផងដែរ។

បើតាម «គោលការណ៍ណែនាំ សម្រាប់ការនាំផ្លែឈើស្រស់ត្រូពិកទៅប្រទេសចិន» ការនាំចេញផ្លែឈើស្រស់ទៅកាន់ទីផ្សារប្រទេសចិនប្រឈមបញ្ហា ៥ ចំណុច។
ទី១. ស្តង់ដាររបស់អ្នកបរិភោគ
អ្នកបរិភោគជនជាតិចិន មានតម្រូវការស្តង់ដារខ្ពស់លើគុណភាពផ្លែឈើស្រស់ និងហ៊ានចាយប្រាក់លើផលិតផលដែលល្អបំផុត។ ចំណុចនេះមានន័យថា ផ្លែឈើដែលនាំចូលក្រោមកម្រិតស្តង់ដាអាចពិបាកទទួលបានតម្លៃដែលចង់បាននៅប្រទេសចិន និងបាត់បង់ឱកាសផ្សព្វផ្សាយលើទីផ្សារ ខណៈដែលផ្លែឈើនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួនមានការទទួលស្គាល់ជាផ្លែឈើដែលនាំចូលមានគុណភាពខ្ពស់រួចហើយ។
ទី២. ការទទួលបានទីផ្សារ
កង្វះទទួលស្គាល់ជាផ្លូវការ បានកម្រិតការនាំចូលផ្លែឈើពេញនិយមមួយចំនួនសម្រាប់អ្នកបរិភោគជនជាតិចិន។ ជាក់ស្ដែង គយចិនបានរឹតបន្តឹងលើការនាំចូលមិនផ្លូវការទៅក្នុងទីផ្សារចិន។ ប្រទេសឡាវ និងកម្ពុជាមានផ្លែឈើតំបន់ត្រូពិកជាច្រើនក្នុងទីផ្សារចិន តែអាចទទួលបានការអនុញ្ញាតិចូលទីផ្សារជាផ្លូវការដូចជាផ្លែចេក និងឪឡឹកតែប៉ុណ្ណោះ។

ទី៣. ការប្រកួតប្រជែង
ជាការកត់សម្គាល់មានការប្រកួតប្រជែងក្នុងចំណោមអ្នកនាំចេញផ្លែឈើវៀតណាម ឡាវ និងកម្ពុជា។ នៅពេលដែលប្រទេសឡាវ និងកម្ពុជា អាចបង្កើតមូលដ្ឋានពាណិជ្ជកម្មផលិតកម្មផ្លែឈើកាន់តែចាស់ទុំជាមុន នោះប្រទេសទាំងពីរអាចក្លាយជាគូប្រកួតប្រជែងជាមួយប្រទេសវៀតណាម ដែលមានតម្លៃដីនិងពលកម្មខ្ពស់។
ទី៤. ខ្សែសង្វាក់ត្រជាក់
ផ្លែឈើជាច្រើន ដែលមកពីប្រទេសឡាវ កម្ពុជា និងវៀតណាម ត្រូវដឹកជញ្ជូនតាមកុងតេន័រដែលមិនមែនជាទូត្រជាក់មកកាន់ព្រំដែនប្រទេសចិន។ ទោះបីជាផ្លែឈើត្រូវបានដឹកជញ្ជូនតាមកុងតេន័រទូត្រជាក់ក៏ដោយ តែក៏ត្រូវបានរើចេញនៅព្រំដែន និងវេចខ្ចប់ឡើងវិញដាក់ចូលកុងតេន័ររបស់ចិន ដែលបំបែកខ្សែសង្វាក់ត្រជាក់និងការបន្ថែមការលើកដាក់ផលិតផល ដែលអាចកាត់បន្ថយតម្លៃលើទីផ្សារជាដើម។

៥. បរិយាកាសវិនិយោគ
ការវិនិយោគរបស់ជនជាតិចិនក្នុងប្រតិបត្តិការចម្ការដាំដុះ និងកន្លែងវេចខ្ចប់ផ្លែឈើអាចជួយក្នុងការបង្កើនការនាំចេញបាន ដោយធានាថា ផលិតផលផ្លែឈើបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ជនជាតិចិន។ ទោះជាយ៉ាងណា ក្របខណ្ឌវិនិយោគបរទេសមានភាពខុសគ្នាទៅតាមប្រទេសផ្សេងៗហើយក៏រងឥទ្ធិពលដោយកត្តាជាច្រើនផងដែរ។

សរុបរួម គុណភាពផលិតផលគឺជាកត្តាកំណត់សំខាន់ នៃភាពជោគជ័យក្នុងការនាំចេញផ្លែឈើស្រស់ទៅកាន់ប្រទេសចិន។ គុណភាពស្ថិតនៅក្នុងចំណោមអាទិភាពដំបូងរបស់អ្នកផលិត និងអ្នកនាំចេញ ហើយក៏ត្រូវតែពង្រឹងបន្ថែមទៅលើបច្ចេកទេសដាំដុះ ការប្រមូលផល និងការគ្រប់គ្រងដី ត្រូវតែធានាបានថា ការចាត់ចែងក្រោយប្រមូលផល និងសេវាកម្មដឹកជញ្ជូន ស្របតាមស្តង់ដារ។ មួយវិញទៀត ត្រូវតែផ្តោតលើការស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ជនជាតិចិន ចំពោះរសជាតិ ពណ៌ និងរូបរាងផ្លែឈើទៅតាមតម្រូវការជាក់លាក់៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន